ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » លោកតា​ម្នាក់ លង់ទឹក​ស្រះ​ស្លាប់​ ​

លោកតា​ម្នាក់ លង់ទឹក​ស្រះ​ស្លាប់​ ​

កណ្តាល​៖ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ លោកតា​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​លង់ទឹក​ស្រះ​ស្លាប់ នៅ​ចំណុច​ស្រះ​ដីចំការ របស់​ជនរងគ្រោះ ក្នុងភូមិ​ព្រែ​កតា​តិ​ន ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ។
​លោកតា​ដែល​លង់ទឹក​ស្លាប់​ខាងលើនេះ ឈ្មោះ​ប៊ី សុខន អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ បើតាម​អ្នក​ចាំចំការ ដែល​រស់នៅ​ជាមួយ​គាត់ បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​កើត ហេតុ​ជនរងគ្រោះ បាន​ដើរ​ធ្វើ​លំ​ហាត់ប្រាណ រហូតដល់​ព្រលប់​មិនឃើញ​លោកតា​វិលត្រឡប់​មកវិញ ក៏បាន​ទូរស័ព្ទ ទៅប្រាប់​ប្រពន្ធ​របស់​លោកតា នៅឯ​ភ្នំពេញ​ឲ្យ​ដឹង និង​មក ជួយ​រក ក្រោយមក​អ្នក​ចាំចំការ​រូបនោះ​ទៅ​ហៅ​អ្នកភូមិ​ឈ្មោះ ចាន់ ឲ្យ​មកជួយ​រក ដោយ​អស់​លទ្ធភាព ក្នុងការ​តាម រក​នោះ​ក៏​ចាប់អារម្មណ៍​ថា លោកតា​អាច​រអិល​ជើង ចូល​ទឹកស្រះ​លង់​ស្លាប់ ទើប​នាំគ្នា​ចុះ​រាវ​ក្នុង​ទឹកស្រះ ក៏​ប្រទះឃើញ លោកតា​នៅក្នុង​ទឹកស្រះ ស្លាប់​បាត់ទៅហើយ ៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya