ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ថ្ងៃទី​១៧ ខែវិច្ឆិកា គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​មនុស្ស​៦​នាក់ និង​របួស ១៩​នាក់ ​

ថ្ងៃទី​១៧ ខែវិច្ឆិកា គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​មនុស្ស​៦​នាក់ និង​របួស ១៩​នាក់ ​

ភ្នំពេញ ៖ នា​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ១០​លើក (​យប់ ០៧​លើក​), មាន​មនុស្ស​ស្លាប់ ០៦​នាក់ (​ស្រី​០១) រងរបួស​ធ្ងន់ ១២​នាក់ (​ស្រី ០៤​នាក់​) និង​រងរបួស ស្រាល ០៧​នាក់ (​ស្រី ០២​នាក់​)​។​
​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​ម៉ូតូ ១១ គ្រឿង​, រថយន្ត​ធុន​តូច ០៥​គ្រឿង និង​រថយន្ត​ធុន​ធំ ០១​គ្រឿង​។​
​ប្រភព​ខាងលើ​ឲ្យ​ដឹង​បន្តទៀតថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី កត្តា​ល្បឿន ០៣​លើក​, ស្រវឹង ០១​លើក​, មិន​គោរព​សិទ្ធ ០១​លើក​, ប្រជែង​គ្រោះថ្នាក់ ០៤​លើក​, បត់​គ្រោះថ្នាក់ ០១​លើក​, ក្នុងនោះ​ជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក​សុវត្ថិភាព ១៣​នាក់ (​យប់ ១១​នាក់​)​។​
​ចំពោះ​រថយន្ត ដែល​ទទួលរង​ការផាកពិន័យ នៅ​អង្គភាព នា​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ មាន​ចំនួន ៥៩៨​គ្រឿង គឺ​រថយន្ត​ទេសចរណ៍​គ្រួសារ ២៩​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ១៨៤​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​តូច ១៣៥​គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ ២៥០​គ្រឿង ។ រថយន្ត​ទាំងអស់​ខាងលើ បាន​បង់ប្រាក់​ពិន័យ​រួចរាល់ នៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ ៣២​គ្រឿង​, ស្នងការដ្ឋាន​នគរបាល​ខេត្ត ៥៥២​គ្រឿង និង​នៅ​អធិការដ្ឋាន នគរបាល​ស្រុក ១៤​គ្រឿង​៕clip_image002295

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya