បន្ទាយមានជ័យ៖ សាធារណជនជាច្រើនបាននាំគ្នារិះគន់លោក ចៃ ស៊ុងជាប៉ូលិស ពាក់ផ្កាយ១លើស្មាដែលគួរ ឱ្យគោរព តែបែរជាប្រើអាកប្បកិរិយាចរិត និងមារយាទ មិនថ្លៃថ្នូរ ដោយយកកាំភ្លើងដ៏ទំនើបរបស់ខ្លួនម៉ាកឡុកវាយ ក្បាលប្រជាពល រដ្ឋអោយ រងរបួសកាលពីថ្ងៃទី៦ សីហា ២០១៣ នៅភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ។ ក្រោយពីវាយមនុស្សដែលមិនដឹងរឿងរួចមក លោកផ្កាយ១មិន សូវថ្លៃថ្នូរ រូបនោះបានបើកឡានឡិចស៊ីសរត់មកដល់មុខប៉េអឹម ស្រុកមង្គលបុរី ក៏ចតឡានចោល ហើយរត់គេចខ្លួន បាត់ទៅ។
ត្រង់ករណីដកកាំភ្លើងវាយក្បាលបុរសឈ្មោះ នាម ចាន់សុភក្រ័ អាយុ៣២ឆ្នាំ ហើយរត់ ដោយមិនទទួលខុសត្រូវនេះ ត្រូវបានសាធារណជនចង់អោយក្រសួងមហាផ្ទៃ អូសកជនអគតិនេះយកបញ្ចូលគុកផង ដើម្បីទុកជាការព្រមានដល់ ផ្កាយ១ដទៃទៀត កុំអោយយកគំរូតាម។ គេនិយាយថា បើអគ្គស្នងការនគរបាលជាតិចង់ចាប់លោកផ្កាយ១ ថៃ ស៊ុង មិនជាលំបាកទេ គឺស្រួលដូចបកចេកទុំអីចឹង ព្រោះគាត់មានអង្គភាពត្រឹមត្រូវ និងឃាត់បានឡាន ឡិចស៊ីស ពាក់ស្លាកលេខ ភ្នំពេញ2L.8565ទុកជាភស្តុតាំងស្រាប់។ ប៉ុន្តែអ្វីដែលលំបាកនោះ គឺក្រសួង មហាផ្ទៃចង់ចាប់មន្ត្រីរបស់ខ្លួន ឬអត់នោះទេ បើចង់គឺលឿន បើមិនចង់ទេ គឺដូចអូសឬស្សីច្រាសចុងអីចឹង ជួនកាលអាចធ្វើជា ភ្លេចក៏មានដែរSic។
ប្រភពបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទៅផឹកស៊ីនៅក្នុងហាងគោ ដុត អង្រ្កងនៅ ជាប់ផ្លូវរថភ្លើងឆ្ងាយពីផ្ទះរបស់ខ្លួនប្រមាណ១គីឡូម៉ែត្រ។ ពេលផឹកនោះ លោកផ្កាយ១ និងបក្សពួកក៏ផឹក នៅក្នុងហាងនោះដែរ តែគ្មានទំនាស់អ្វីនឹងគ្នាទេ។ ស្រាប់តែជនរងគ្រោះមកដល់ផ្ទះ លោកផ្កាយ១បានអោយឈ្មោះ អ៊ុល ឌុបមក ហើយវាយលើជនរងគ្រោះតែម្តង។ លុះដល់ឆោឡោក៏ជិះម៉ូតូរត់ទៅយកឡាន រួច ជិះឡានរត់ តែរត់មិនរួចត្រូវប៉េអឹមឃាត់បានឡាន តែម្ចាស់វារត់រួចខ្លួន។
ជនរងគ្រោះបានអះអាងថា «លោក ថៃ ស៊ុងជាប៉ូលិសពាក់ផ្កាយ១នៅក្រសួងមហាផ្ទៃ ហើយគាត់ជា មេឈ្មួញឈើគ្រញូងពីទឹកដីថៃ មកស្រុកខ្មែរ ដ៏ធំម្នាក់ផងដែរ ព្រោះ គេធ្លាប់ធ្វើការអោយលោកផ្កាយ១នោះ»។
ការជិះម៉ូតូកាន់កាំភ្លើងសំញែងចេញពីហាងទៅវាយជនរងគ្រោះដល់ផ្ទះនេះ ត្រូវបាន គេនិយាយ ថា មកពីលោកផ្កាយ១ចង់សំដែងរិទ្ធអោយគេខ្លបខ្លាចថា ខ្លួនខ្លាំងម៉ាខេត្ត បន្ទាយមានជ័យ ចង់វាយ ចង់ បាញ់នរណាក៏គ្មានរណាហ៊ាន ចាប់គេដែរ Sic។ ដូច្នោះបើសិនមិនចង់ឱ្យខូចពូជប៉ូលិស សូមក្រសួងមហាផ្ទៃ វែកមុខចាប់ខ្លួន អោយបាន លឿន ជៀសវាងគេរិះគន់ថា «ចាប់បានតែគ្នាគេ រីឯគ្នាឯងមិនចាប់នោះSic។
ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏នៅមិនទាន់មានព័ត៌មានផ្លូវការណាមួយចេញពីសមត្ថកិច្ចថា «លោក ថៃ ស៊ុង ជាប៉ូលិសផ្កាយ១នៃក្រសួងមហាផ្ទៃនោះទេ» ហើយជុំវិញករណីនេះ កាសែតអរិយធម៌មិនអាចទំនាក់ទំនងសុំ ការពន្យល់ពីអ្នកនាំពាក្យក្រសួងមហា ផ្ទៃបានឡើយ៕
ដោយៈ សម្បត្តិ សីហា