ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » វិបត្តិ​ក្នុង​គ្រួសារ មក​លោតទឹក​លើ​ស្ពាន​ព្រះមុន្នីវង្ស​ចាស់ តែ​មិន​ស្លាប់ ​

វិបត្តិ​ក្នុង​គ្រួសារ មក​លោតទឹក​លើ​ស្ពាន​ព្រះមុន្នីវង្ស​ចាស់ តែ​មិន​ស្លាប់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១ និង ១៥​នាទី​យប់ ឈានចូល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​។ យុវជន​វ័យ​២៤​ឆ្នាំ ម្នាក់ មាន​វិបត្តិ​រឿង​គ្រួសារ បានសម្រេច​ចិត្ត​មក​លោតទឹក​ស្ពាន ព្រះមុន្នីវង្ស​ចាស់ ត្រើយ​ខាងលិច ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ បង្កអោយមាន​ភ្ញាក់ ផ្អើល​ដល់​អ្នកដំណើរ ក៏ដូចជា​អ្នក​ដែល​បានឃើញ​ហេតុការណ៍​នាំគ្នា​ចោមរោម​មើល​។ បុរស​ដែល​បានសម្រេច​ចិត្ត​មក​លោតទឹក​ខាងលើនេះ មានឈ្មោះ និល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន មុខរបរ​ជា​អ្នក​ចែក​សំបុត្រ​យន្តហោះ​។​
​នៅ​មុនពេល​កើតហេតុ គឺ​ឈ្មោះ និល បានខ​ល​ទូរស័ព្ទ​ទៅប្រាប់​ខ្លួន​ថា រូបគេ​លា​ហើយ ហើយ​មិន​ចង់​រស់នៅ​ទៀត​ទេ ដោយសារតែ​ពិបាកចិត្ត​រឿង​គ្រួសារ​ពេក​។ លឺដូចនេះ បុរស​ជា​មិត្តភក្តិ​បានចេញ​ដំណើរ​ពី​ព្រលាន​យន្ត​ពោធិ៍ចិនតុង​មក​ភ្លាមៗ ព្រោះ​ខ្លាច​ឈ្មោះ និល គិត​ខ្លី ធ្វើ​អ្វី​ផ្តេសផ្តាស​។ ខណៈ​មក​ជិត​ដល់​ចំ​ណុ​ត​កើតហេតុ​ស្រាប់តែ​ឃើញ ឈ្មោះ និល ឈរ​តែម្នាក់ឯង​នៅលើ ស្ពាន​ព្រះមុន្នីវង្ស​ចាស់ ត្រើយ​ខាងលិច លុះ​បាន​បន្តិចក្រោយមក ក៏​សម្រេចចិត្ត​លោត​ទម្លាក់ខ្លួន​ចូលទៅ ក្នុង​ទឹក​បាត់​តែម្តង​៕
17

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya