ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​ស្រាល​៤​នាក់ ​

ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​ស្រាល​៤​នាក់ ​

កណ្តាល​៖ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅខាងមុខ​សាលាបឋមសិក្សា​ព្រែក​ឫស្សី ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ។
​មនុស្ស​២​នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ និង​២​នាក់​ទៀត រងរបួស​ស្រាល ខណៈ​ជួប​ឧបទ្ទវហេតុ គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ ម៉ូតូ​ម៉ាក CUB50 ពណ៌​ក្រហម បើកបរ​លឿន ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង រួច​បន្ត​ទៅបុក ម៉ូតូ​មួយគ្រឿង​ទៀត ដែល​ជិះ​បញ្ច្រាស់ទិស​គ្នា ។

ជនរងគ្រោះ ទាំង​៤​នាក់ ទី​១- ឈ្មោះ យី ចំរើន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ស្រីស្នំ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ បើកបរ​ម៉ូតូ​ម៉ាក CUB50 ពណ៌​ក្រហម ពាក់​ស្លាក​លេខ ឌ​1285​ភ​.​ព​1 រងរបួស​ធ្ងន់​, ទី​២- ឈ្មោះ វ៉េ​ត សំអុល ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រងរបួស​ស្រាល ទី​៤-​ស្ត្រី​រួម​ដំណើរ​ម្នាក់ រងរបួស​ធ្ងន់ បាក់ជើង​ខាងឆ្វេង ឈ្មោះ ពៅ ឃីម អាយុ​៥៩​ឆ្នាំ​។ អ្នក​ទាំង​២​នាក់ ជិះ​ម៉ូតូ​ម៉ាក CITY100 កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1S.6359 មាន​ទីលំនៅ ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ និង​ទី​៥- ឈ្មោះ សួង រ៉ា​វុ​ទ្ធ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ ជិះ​ម៉ូតូ​ម៉ាក CITY100 កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ រងរបួស​ស្រាល​។​

មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក CUB50 ពណ៌​ក្រហម ពាក់​ស្លាក​លេខ ឌ​1285​ភ​.​ព​1 បើកបរ​មាន​ល្បឿន​លឿន ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ បាន​ជ្រុល​ទៅបុក ជាមួយ​ម៉ូតូ​មួយគ្រឿង ម៉ាក CITY100 កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1S.6359 បណ្តាល​ឲ្យ​ម៉ូតូ CITY100 កូរ៉េ ពណ៌​ក្រហម ដួល ហើយ​ម៉ូតូ​បង្ក បាន​បន្ត​ទៅបុក ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក CITY100 កូរ៉េ ពណ៌​ក្រហម​ដែរ គ្មាន​ស្លាក​លេខ បណ្តាល​ឲ្យ​ដួល រដូករណែល ពេញ​ផ្លូវ រងរបួស​ធ្ងន់​២​នាក់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កែវ​សាន និង​២​នាក់​ទៀត រងរបួស​ស្រាល ៕62

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya