ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » ​សមត្ថកិច្ច​មេព្រៃ​បដិសេធ​សិប្បកម្ម​ខុសច្បាប់ លួចលាក់​ដាក់​ទីតាំង​ក្នុងព្រៃ​ឡង​ត៍​ ​

​សមត្ថកិច្ច​មេព្រៃ​បដិសេធ​សិប្បកម្ម​ខុសច្បាប់ លួចលាក់​ដាក់​ទីតាំង​ក្នុងព្រៃ​ឡង​ត៍​ ​

កំពង់ធំ​៖ សិប្បកម្ម​យ​ក្យ​ត្រូវបាន​គេ​សង្ស័យថា មានការ​ឃុបឃិត​គ្នា​រវាង​អាជ្ញាធរ និង​សមត្ថកិច្ច​មេព្រៃ​បាន​លប លួច​ដាក់​សិប្បកម្ម​ដ៏​ធំ​នៅ​ក្នុងព្រៃ​ឡង​ត៍ សម្រាប់​កែច្នៃ​ឈើប្រណិត​នៅក្នុង​ព្រៃ​ឡង​ត៍ តែ​ម្ចាស់​សិប្បកម្ម បាន​ឆ្លើយ​ការធ្វើ​សិប្ប​កម្មនេះ គឺ​ត្រូវបាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មេព្រៃ ទាំង​ផ្នែក ទាំង​សង្កាត់ តែ​ត្រូវបាន លោក​មេព្រៃ​ឆ្លើយ​បដិសេធថា មិនបាន​ដឹងថា​មាន​សិប្បកម្ម​នៅក្នុង​ព្រៃ​ឡង​ត៍​។​
​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត ត្រូវបាន​គេ​ស្គាល​ម្ចាស់​ឈ្មោះ យិន ណាត ភេទ​ស្រី សំដី​ផ្អែម​ទាក់ទាញ​មេព្រៃ ឲ្យ​វង្វេង​ក្នុងតួនាទី មិនបាន​ហ៊ាន​បង្ក្រាប​ទុកអោយ​កាប់​ព្រៃ​ឡង​ត៍​ធ្វើ​សិប្បកម្ម​យ៉ាង​រំភើយ ត្រូវបាន​គេ​ស្គាល់​មានស្រុក​កំណើត​រស់នៅ​ខេត្តកំពង់ចាម ហើយ​បានមក​ធ្វើ​សិប្បកម្ម​ក្នុងព្រៃ​ឡង​ត៍​នេះ ចូល​៣​ឆ្នាំ​មកហើយ ហេតុដែល​ចែ យិន ណាត ថ្លើមធំ​ពាសមេឃ​ម្នាក់នេះ ហ៊ាន​លួច​ធ្វើ​សិប្បកម្ម​នៅក្នុង​ព្រៃ​ឡង​ត៍ ដែលជា​ព្រៃ​សម្រាប់​រក្សាទុក​របស់រ​ដ្ឋ តែ​បែរជា​ស្ត្រី​ម្នាក់នេះ ពុំមាន​ការខ្លាច​ញញើត​ពី​សំណាក់​សមត្ថកិច្ច​ណា​ឡើយ បែរជា​ធ្វើ​សកម្មភាព​យ៉ាង​រំភើយ ។​
​ប្រភព​ពត៌មាន​បាន​ឲ្យ​ដឹងថា សិប្បកម្ម​ខុសច្បាប់​ម្នាកនេះ បាន​ឃុបឃិត​គ្នា​ជាមួយ​នាយផ្នែក នាយ​សង្កាត់ និង​សមត្ថកិច្ច​នៃ​អធិការ​ស្រុក​សណ្តាន់​ជា​អ្នក​នៅ​ខាងក្រោយ​ខ្នង ហើយ​បាន​បើកភ្លើង​ខៀវ​សម្រាប់​ការធ្វើ​សប្ប​កម្ម​កាប់ ផ្តួល រំលំ ឈើ​ក្នុងព្រៃ​ឡង​ត៍​ហើយ​ដឹក​ចូល​សិប្បកម្ម​តែម្តង​ដោយ​មិនបាច់​ចំណាយពេល​ដឹក ឈើ​ទាំងនេះ​មក​ក្នុងភូមិ ដែល​វា​ខុសគ្នា​និង​ប្រជាពលរដ្ឋ​ទូទៅ ដែល​គ្មាន​ខ្សែ​លួច​ដឹកឈើ​មក​ធ្វើ​ផ្ទះ​ក៏ត្រូវ​អស់ លោក​ចាប់​គំរាម​គំហែង ជំរិត​ទារលុយ ចំណែក​សិប្បកម្ម ចែ យិន ណាត បើក​ធ្វើ​សិប្បកម្ម​មាន​ឈើ​រាប់សិប ម៉ែត្រគូប សុទ្ធតែជា​ឈើ​ប្រណីត តែ​ពុំ​ត្រូវបាន​បង្ក្រាប​នោះទេ​។​
​ពាក់​ព័​ន្ឋ​ទៅនឹង​ការចោទប្រកាន់ លោក ចាន់ មន្នីនាត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បាន​ឲ្យ​ដឹងថា​លោក​មិនដែល​ដឹង​ទេ​ថា​មាន​សិប្បកម្ម លួចលាក់​នៅក្នុង​ព្រៃ​ឡង​ត៍  តែ​ប៉ុន្មាន​ថ្ងៃមុន លោក​ព្រះរាជអាជ្ញារង បាន​ប្រាប់​ម្តង​ដែរ ឲ្យ​ស្រាវជ្រាវ​សិប្បកម្ម​ខុសច្បាប់ ដែល​កំពុងតែ​លួចលាក់​ធ្វើ នៅ​ចំនុច​ព្រៃ​ឡង​ត៍ ក្បែរ​ក្រុម ហ៊ុន ស៊ី​អ​ស៊ី​ខេ ជាប់​ព្រំប្រទល់​ព្រះវិហារ​។​
​ចំណែក​លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បាន​ឲ្យ​ដឹងថា លោក​មិន​បានដឹង​ដែរ តែ​គ្រាន់ តែ​ដឹងថា​ទាល់តែសោះ គឺ​គ្រាន់តែ​ដឹងថា ធ្លាប់មាន​គេ​សុំ​ធ្វើ​ស្នាក់ការ​ព្រៃឈ​ឡង​ត៍ តែ​ទើបតែ​ដឹង​នៅពេលនេះ​។​
​អ្នកស្រី យិន ណាត ម្ចាស់​សិប្បកម្ម​ខុសច្បាប់ ហើយ​ថ្លើមធំ​ហ៊ាន​ធ្វើ​នៅក្នុង​ព្រៃ​ឡង​ត៍​នេះ បាន​អះអាងថា គាត់​បានធ្វើការ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច ជាពិសេស​លោក​សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ នឹង​លោក ចាន់ មន្នីនាត ព្រមទាំង​សមត្ថកិច្ច​ទាំង​អស់ហើយ ថែមទាំង​នាំគ្នា​មក​យកលុយ​គ្រប់គ្នា រាល់​ខែ​ទៀតផង ។​តែ​នៅពេលនេះ​បែ​ជា​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក​ហើយ ៕
​ដោយ  ប៊ុន  រដ្ឋា
Image15Image17Image16Image25Image27Image24

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya