ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ចោរលួច​ម៉ូតូ ប្រុស​ស្រី​២​នាក់ ​

ប៉ូលិស​ចាប់​ចោរលួច​ម៉ូតូ ប្រុស​ស្រី​២​នាក់ ​

បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ កម្លាំង​នគរបាល ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន ឃាត់ខ្លួន ជនសង្ស័យ ចំនួន​២​នាក់ ប្រុស​១​ស្រី​១ ជាប់​ពាក់ព័ន្ធ និង​សកម្មភាព លួច​ម៉ូតូ ហើយ​យកទៅ​លាក់ទុក នៅក្នុង​ចំការ​ដំឡូង​មួយ​។ ក្រោយពី​មាន​ករណី លួច​ម៉ូតូ របស់ ប្រជាពលរដ្ឋ​រួចមក កម្លាំង​នគរបាល ព្រហ្មទណ្ឌ និង​កម្លាំង នគរបាល មូលដ្ឋាន បាន​បើក​ការស្រាវជ្រាវ រហូត​ឈានទៅដល់​ការឃាត់ខ្លួន ជន សង្ស័យ​២​នាក់ ក្នុងនោះ​ស្រី​ម្នាក់ ដែល​បាន​យក​ម៉ូតូ របស់​ជនរងគ្រោះ ទៅ លាក់ទុក នៅក្នុង​ចំការ​ដំឡូង​មួយ ។​
​យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បាន​បញ្ជាក់​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​នៅឡើយ​ទេ ដោយ​រង់ចាំ​ការសួរនាំ បន្តទៀត នៅ​អធិការដ្ឋាន នគរបាល ស្រុក​ថ្មពួក ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ តុលាការ ចាត់ការ តាមផ្លូវ​ច្បាប់​៕14

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya