ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » គ្រូ​ចៅអធិការ​វត្ត​យក​ម៉ូ​ទ័​រអារ​ធុងសាំង​ចំណុះ​២២០​លីត្រ​មិនបាន​បើក​គម្រប​ផ្ទុះ​ដូច​គ្រាប់បែក​ ​បណ្តាលអោយ​លោក​នេន​មួយអង្គ​រងរបួស​យ៉ាងធ្ងន់ធ្ងរ និង​២​អង្គ​ទៀត​រងរបួស​ស្រាល​ ​

គ្រូ​ចៅអធិការ​វត្ត​យក​ម៉ូ​ទ័​រអារ​ធុងសាំង​ចំណុះ​២២០​លីត្រ​មិនបាន​បើក​គម្រប​ផ្ទុះ​ដូច​គ្រាប់បែក​ ​បណ្តាលអោយ​លោក​នេន​មួយអង្គ​រងរបួស​យ៉ាងធ្ងន់ធ្ងរ និង​២​អង្គ​ទៀត​រងរបួស​ស្រាល​ ​

ខេត្តកំពង់ឆ្នាំង​៖ លោក​នេន​មួយអង្គ​មាន​ព្រះជន្ម​១២​វស្សា បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ និង​២​អង្គ​ទៀត​បាន​រង របួសស្រាល  ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ធុងសាំង​មួយ បានកើត​ឡើង​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅក្នុង​វត្ត​អម្ព​វ​ន្ត័ ហៅ​វត្ត​ថ្មី ស្ថិតក្នុង ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់ លែង​ខណៈដែល​ចៅអធិការ​វត្ត​យក​ធុងសាំង​ទើប​ទិញ​បាន​ទៅ​អារកាត់​ជា​ពីរ​កំណាត់​បណ្តាលអោយ​ផ្ទុះ​។​
​    ​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ថ្មី​ស្ថិតនៅក្នុង​ហេតុការណ៍​ខាងលើនេះ​និង​ដែល​បាន​បញ្ជូន​ព្រះសង្ឃ​រងរបួស​​ធ្ងន់​មក​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​បាន​មាន​សង្ឃដីកា​អោយដឹងថា​មុនពេល​កើតហេតុ​លោកគ្រូ​ចៅអធិការ​វត្ត​ព្រះនាម​អ៊ឹម​សុជាតិ​ព្រះជន្ម​៤៥​វស្សា​បាន​យក​ធុងសាំង​ចំណុះ​២២០​លីត្រ​ដែល​លោក​អោយ​គណៈកម្មការ​វត្ត​ទិញ​មកពី​ក្រុង​កំពង់ឆ្នាំង​មក​អារកាត់​ជា​២​កំណាត់​បំណង​ធ្វើជា​ធុង​ទុកដាក់​សំរាម​នៅក្នុង​វត្ត​។​
​    ​ប្រភព​ដដែល​បាន​បន្តថា ក្នុងពេលនោះ​លោកគ្រូ​ចៅអធិការ​វត្ត​ផ្ទាល់​បាន​យក​ម៉ូ​ទ័​រកា​ត់​ដែក​មក​អារកាត់​ធុងសាំង​ផ្ទាល់​ព្រះ​ហ​ស្ថ​ព្រះអង្គ​ដោយ​មិនបាន​បើក​គំរប​ធុងសាំង​ខាង​នោះឡើយ​ហើយ​ខណៈ ពេល​កំពុង​អារ​ធុងសាំង​បានតែ​បន្តិច​ក៏​ស្រាប់តែ​ធុងសាំង​នោះ​ផ្ទុះឡើង​យ៉ាងខ្លាំង​ដូច​គ្រាប់បែក​បណ្តាលអោយ​សន្ទះ​ធុងសាំង​ទាំងមូល​មួយ​ជំ​ហៀ​ងរ​បើក​ឡើង​ហោះ​ទៅបុក​ចំ​ព្រះសង្ឃ​ព្រះនាម​ហឹម​ឆា​រ៉ា​ន់​ព្រះជន្ម​១២​វស្សា​ដែល​ឈរ​នៅ​ចម្ងាយ​៣​ម៉ែត្រ​របួសធ្ងន់​ដាច់​ស្បែក​ដាច់​សាច់​និង​បែក​ឆ្អឹង​ងោង​ត្រគាត​ខាងឆ្វេង​ជាប់​និង​សន្ទះ​ធុងសាំង​ចំណែក​លោកគ្រូ​ចៅអធិការ​វត្ត​និង​ព្រះសង្ឃ​ព្រះនាម លោក ធឿន​ព្រះជន្ម​១៧​វស្សា​រងរបួស​ស្រាល​។​ក្រោយពេល​កើតហេតុ​ព្រះសង្ឃ​នៅក្នុង​វត្ត​និង​ប្រជាពលរដ្ឋ​នៅក្បែរ​វត្ត​បាននាំគ្នា​ដឹកបញ្ជូន​ព្រះសង្ឃ​រងរបួស​ធ្ងន់​មកដល់​មន្ទីរពេទ្យ​ខេត្ត​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​
​យប់​។​ចំណែក​ព្រះសង្ឃ​រងរបួស​ស្រាល​ត្រូវបាន​ដឹកបញ្ជូន​ទៅ​ព្យាបាល​របួស​នៅផ្ទះ​គ្រូពេទ្យ​ឯកជន​នៅក្នុង​ស្រុក​កំពង់លែង​។​
​    ​ស្ត្រី​ឈ្មោះ​ព្រីង​សាន្ត​អាយុ​៤១​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​ជា​ម្តាយបង្កើត​របស់​ព្រះសង្ឃ​រងរបួស​ធ្ងន់​បាន​និយាយ​អោយដឹងថា​គាត់​ជា​ស្ត្រី​មេម៉ាយ​ប្តី​បាន​ស្លាប់ចោល​ដោយសារ​មាន​ជម្ងឺ​គ្មាន​លុយ​ព្យាបាល​។​គាត់​មានកូន​៣​នាក់លោក​កូន​ដែល​របួសធ្ងន់​ខាងលើនេះ​ជា​កូន​ទី​២​លោក​បួស​បាន​២​វស្សា​ហើយ​ដោយសារតែ​គាត់​ជា​ជនក្រីក្រ​ទើប​លោក​បួស​ដើម្បី​បាន​រៀនសូត្រ​ក្នុង​វត្ត​ចំណែក​គាត់​សព្វថ្ងៃ​ប្រកបមុខរបរ​លក់ដូរ​នំនែក​បន្តិចបន្តួច​បាន​មួយថ្ងៃ​សំរាប់​ហូប​១​ថ្ងៃ​តែប៉ុណ្ណោះ​ក្នុងពេល​កូន​របួសធ្ងន់​នេះ​គាត់​គ្មាន​លុយ​សំរាប់​ព្យាបាល​ទេ​។​
​    ​ក្រុមគ្រូពេទ្យ​បន្ទប់វះកាត់​នៃ​មន្ទីរពេទ្យ​ខេត្ត​បានអោយដឹងថា​៖​របួស​របស់​លោកសង្ឃ​តូច​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​មុខរបួស​គ្មាន​ស្បែក​ដេរ​ផ្ចិត​ឡើងវិញ​ទេ​ឆ្អឹង​ងោង​ត្រគាក​បែកខ្ទេច​ហេតុនេះ​គ្រូពេទ្យ​ខេត្ត​នឹង​បញ្ជូន​លោក​នេន​អង្គ​នេះ​ទៅកាន់​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​ជួយសង្គ្រោះ​ជា​បន្តទៀត​។​
​    ​តាម​អ្នក​ដែលមាន​បច្ចេកទេស​និយាយថា បើសិន​ពេល​លោក​អារកាត់​ធុងសាំង​នោះ លោក​បាន​​បើក​គម្រប់​ចេញ​នោះ ពិតជា​មិន​បណ្តាលអោយ​ផ្ទុះ​ឡើយ​៕ ពៅ សុខ​ហ៊ាន DSC01009DSC01012DSC05880

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya