ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » មន្ទីរ​ពហុ​ព្យាបាល វិសាល​សុខ ចាក់​ថ្នាំ​អ្នកជំងឺ​ខុស​បច្ចេកទេស បណ្ដាលឱ្យ​ស្លាប់ ​

មន្ទីរ​ពហុ​ព្យាបាល វិសាល​សុខ ចាក់​ថ្នាំ​អ្នកជំងឺ​ខុស​បច្ចេកទេស បណ្ដាលឱ្យ​ស្លាប់ ​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​ប្រមាណ ៣​និង​៣០​នាទី​ព្រឹក ទាបភ្លឺ​ចូល​ថ្ងៃ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅ​មន្ទីរ ពហុ​ព្យាបាល​វិសាល​សុខ តាម​បណ្ដោយ​ផ្លូវ ព្រះ​មុនី​រ៉េត សង្កាត់ ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ ចំការមន ។​
​ភរិយា​របស់​សព កែវ សៅ​លី អាយុ​៥០ ឆ្នាំ មានមុខរ​បរជា​អ្នកលក់​ខ្ចី​នៅ​ផ្សារ​ដើម​គ រស់នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការ មន បាន​និយាយថា មុនពេល​ចាក់​ថ្នាំ​ប្ដី​របស់​អ្នកស្រី និយាយ​លេងសើច​ធម្មតា លុះ​ពេល​មួយសន្ទុះ ក្រោយ ស្រាប់តែ មាន អា​ការៈមិន​ស្រួល​បែក ពពុះមាត់​បណ្ដាលឱ្យ​ស្លាប់ បើ​ទោះ​ក្រុម​គ្រូ ពេទ្យ​បាន​បញ្ជូន​ប្ដី​របស់ខ្លួន​ចូលទៅក្នុង​បន្ទប់ សង្គ្រោះបន្ទាន់​ក៏ដោយ​នោះ ។​
​បានបញ្ជាក់​ទៀត ថា លុះ​ពេល​ប្ដី​របស់គាត់​ឡើង​ស្លរ​ឈាម​ទើប គ្រូ​ហៅ​ទៅ​ផ្ដិតមេដៃ ។ សាច់ញាតិ​របស់​សព ម្នាក់ទៀត ដែល​កំពុង​ចូលរួម​ពិធី​បុណ្យសព បាន​និយាយថា នៅវេលា​ម៉ោង​ប្រមាណ​៣ និង​៣០​នាទី​ព្រឹក​ទាបភ្លឺ ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយសារតែ​ចុក​ចង្កេះ​ជន​រង គ្រោះ បានឱ្យ​កូនប្រុស​ម្នាក់ ដឹក​តាម​ម៉ូតូ​ទៅ កាន់​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ ដើម្បី​ព្យា បាល​ពី​ការឈឺ​ចុកចាប់​នេះ ។ បាន​និយាយទៀតថា ពេលទៅដល់​មន្ទីរពេទ្យ​ភ្លាមៗ គ្រូពេទ្យ​ម្នាក់ បាន​យក​ថ្នាំ​មកចាក់ រួច​ក៏ ត្រឡប់​ទៅវិញ ហើយ​ភ្លាមៗ​ជនរងគ្រោះ​នៅ​និយាយ​លេង និង​ទូរស័ព្ទ​ជាធម្មតា ប៉ុន្ដែ​ប្រមាណ​៣០​នាទី ក្រោយមក ជនរងគ្រោះ​បែកពពុះមាត់​និង មាន​អា​ការៈមិន​ស្រួល ។​
​ចំពោះ​ការស្លាប់​របស់​ជនរងគ្រោះ​រូបនេះ ត្រូវបាន​សាច់ញាតិ​រិះគន់​ពី​ការខុស​បច្ចេក ទេស​នៃ​ការចាក់​ថ្នាំ និង​ព្យាបាល ពី​សំណាក់ ក្រុម​គ្រួ​ពេទ្យ ដែល​ពួកគាត់​គិតថា គឺជា​ប្រតិ  កម្ម​ថ្នាំ ។ ប៉ុន្ដែ​ការស្លាប់​របស់​ជនរងគ្រោះ​រូប នេះ ក្រុមគ្រូពេទ្យ នៃ​មន្ទីរ​ពហុ​ព្យាបាល​មួយ នេះ មិន​ទទួលខុសត្រូវ​នោះឡើយ ដោយ បានលើកឡើង​ពី​ហេតុផល​តាម​លក្ខណៈ​ពេទ្យ សាច់ញាតិ​ជនរងគ្រោះ​វិញ ។​
​ខាង​គ្រូពេទ្យ​មន្ទីរ​ពហុ​ព្យាបាល​វិសាល សុខ បាន​ជូន​លុយ​៥០០០​ដុល្លារ ចូលរួម​ក្នុង ពិធី​បុណ្យសព បើទោះបី​ពួកគេ​អះអាងថា បញ្ហា​ទាំងនេះ មិនមែនជា​កំហុស​របស់​ពួកគេ ក៏ដោយ ។​
​ភរិយា​សព​បាន​អំពាវនាវ​ឱ្យមាន​ការ​រឹត បន្ដឹង ចំពោះ​ក្រមសីលធម៌​និង​សេវា​ព្យាបាល របស់​ក្រុមគ្រូពេទ្យ ដោយ​កុំ​សំអាងថា ចាក់ ថ្នាំ​ឱ្យគេ​ស្លាប់ ហើយ​អាង​សងលុយ​៥០០០ ដុល្លារ​នោះ ៕
261

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya