ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » នៅ​រសៀល​នេះ គណបក្ស​ទាំងពីរ​នៅតែ​មិនទាន់​ចុះសម្រុង​គ្នា​ទេ បន្ត​ប្រជុំ​សេចក្តីស្នើច្បាប់​ស្តី​ការរៀបចំ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ ​

នៅ​រសៀល​នេះ គណបក្ស​ទាំងពីរ​នៅតែ​មិនទាន់​ចុះសម្រុង​គ្នា​ទេ បន្ត​ប្រជុំ​សេចក្តីស្នើច្បាប់​ស្តី​ការរៀបចំ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ ​

ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា នៅ​វិមាន​រដ្ឋសភា ក្រុមការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា បាន​បន្ត​ជួបប្រជុំ​ពិភាក្សាគ្នា​លើ​សេចក្តីស្នើច្បាប់​ស្តីពី​ការរៀបចំ ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​។​

​គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាសភាព ៨ រូប​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន​។ ចំណែកឯ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក គួ​យ ប៊ុន​រឿន​។ សេចក្តីស្នើច្បាប់​ស្តីពី​ការរៀបចំ​ស្ថាប័ន​បោះឆ្នោត​នេះ មាន ៧ ជំពូក និង ៦៦ មាត្រា​។ ក្រុមការងារ​ចរចា​គណបក្ស​ទាំងពីរ បានសម្រេច​លើ​ច្រើន​មាត្រា​ហើយ តែ​នៅ​មាត្រា​គន្លឹះ​សំខាន់ៗ ដូចជា ការជ្រើសរើស​ប្រធាន​គជប និង​ការកំណត់​សញ្ជាតិ​សម្រាប់​បេក្ខភាព​សមាជិក​គជប រួមទាំង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង ជាដើម នៅ​មិនទាន់​ចុះសម្រុង​គ្នា​នៅឡើយ​៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya