សៀមរាប៖ នៅថ្ងៃ ទី១៧ខែវិច្ឆិកា ថា ការចុះប្រតិបត្តិការ នេះលោក បានសុំគោលការណ៍ ពីអគ្គនាយក ដ្ឋានអន្តោ ប្រវេសន៍ និង លោកស្នងការ ខេត្តដើម្បីចុះ ត្រួតពិនិត្យ ជនបរទេស ដែលចូល មកស្នាក់នៅ និងបំរើការងារ ខុសច្បាប់ ក្នុងខេត្ត។ ជនជាតិ វៀតណាម ២៤នាក់ដែល ឆ្លងដែនចូល មកស្នាក់នៅ និងបំរើការងារ ខុសច្បាប់ ក្នុង ខេត្តសៀមរាប សមត្ថកិច្ច ចាប់បញ្ជូនទៅ អគ្គស្នង ការនគរ បាលជាតិ ចាត់ការ បន្ត។ ការចុះ ប្រតិបត្តិការ ចំនួន២លើក យើងបាន ឃាត់ខ្លួនជន ជាតិវៀតណាម សរុបចំនួន២៤នាក់ ក្នុងនោះលើកទី១/ នៅម៉ោង១៥ ថ្ងៃទី១២ខែវិច្ឆិកា បានចំនួន១៥ នាក់ក្នុង ព្រលាន យន្តហោះ ដោយ ពួកគេឆ្លងកាត់ តាមច្រកទ្វារ អន្តរជាតិបាវិត មកធ្វើការ ឲ្យក្រុម ហ៊ុនសំណង់ មួយ ឈ្មោះ V.N ( ZAMIL STEEL) ជាក្រុមហ៊ុនម៉ៅ ការជួសជុល និងសាងសង់ នៅក្នុងព្រលាន យន្តហោះ ខេត្តសៀមរាប ហើយពួកគេមក ធ្វើជាកម្មករ សំណង់ អស់រយៈពេល២ ខែមកហើយ ដោយទទួល ប្រាក់កម្រៃ ក្នុងម្នាក់ៗបាន ១៥ដុល្លាទៅ ២០ដុល្លា ព្រមទាំង ស្នាក់នៅ និងហូបចុក នៅទីនោះ ផងដែរ។
ករណីទី២ នៅវេលាម៉ោង ៩និង០០នាទីថ្ងៃទី ១៥ខែវិច្ឆិកា នៅចំណុច សិប្បកម្មធ្វើតុ ទូចំនួន២ កន្លែង ឃាត់ខ្លួនបាន ចំនួន៩នាក់ ក្នុងភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាម ដោយទទួលបានប្រាក់ ខែក្នុងម្នាក់ៗ ចាប់ពី ២០០ ទៅ៣០០ដុល្លា ក្នុង១ខែ ពួកគេឆ្លងដែន ចូលតាម ច្រកទ្វារ អន្តរជាតិបាវិត មកក្នុង ខេត្តសៀមរាប តាំងពីឆ្នាំ ២០០៩មកដល់ ពេលឃាត់ ខ្លួន គឺពួកគេគ្មាន លិខិត ឆ្លងដែនឬឯកសារ អ្វីទាំងអស់ ហើយក៏មិនចេះ និយាយភាសារ ខ្មែរដែរ៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួនជនជាតិវៀតណាម២៤នាក់ បញ្ជូនទៅអគ្គស្នងការ