ភ្នំពេញ ៖ កាលពីថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៤ជនជាប់ចោទចំនួន៥នាក់ ក្នុងនោះម្នាក់រត់គេចខ្លួនពាក់ព័ន្ធទៅនឹងបទល្មើសរំលោភសេពស ន្ថវៈមានស្ថាន ទម្ងន់ទោស ទៅលើនារីកម្មការិនីរោង ចក្រ(រំលោភបូក) ដែលមានលោក នូ វាសនា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង តំណាងអយ្យការលោក គឺ ប៊ុណ្ណារ៉ា បានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ នៅវេលាម៉ោង៨ព្រឹក ។
ជនជាប់ចោទចំនួន៥នាក់ ទី១-ឈ្មោះ ឡុង រ៉ាវុទ្ធ ហៅណែត អាយុ២៣ឆ្នាំ, ទី២-ឈ្មោះ យ៉ា សុខុម ហៅឡាយ អាយុ២៥ឆ្នាំ, ទី៣-ឈ្មោះ ផាន់ ចាន់ធឿន អាយុ២៤ឆ្នាំ, ទី៤-ឈ្មោះ សរ ធុន អាយុ២៤ឆ្នាំ និងទី៥-ឈ្មោះ ឆន ចាន់និត(រត់គេចខ្លួន) អាយុ២៤ឆ្នាំ ។
កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ យោង តាមពាក្យបណ្ដឹងរបស់ ម៉ុក ស្រីនិច ដែលត្រូវជាបងស្រីបង្កើតរបស់នារីរង គ្រោះឈ្មោះ ម៉ុច ស្រីមុំ មុខរបរជាកម្ម ការិនីរោងចក្រ ហើយជនសង្ស័យបាន ប្រព្រឹត្ដបទល្មើសរំលោភបូកទៅលើ នារី រងគ្រោះកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ។
នៅ ចំពោះមុខតំណាងអយ្យការ ជន ជាប់ចោទទាំង៤នាក់បានសារភាពពី សកម្មភាពប្រព្រឹត្ដរបស់ខ្លួន ទើបតំណាងអយ្យការលោក គឺ ប៉ុណ្ណារ៉ា នៅតែរក្សា បទចោទ“រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស” ដោយប្រើប្រាស់មធ្យោ បាយឬទាក់ទងជាមួយជនរងគ្រោះ យោង តាមបញ្ញាតិមាត្រា២៣៩ និងមាត្រា ២៤០ ដើម្បីឱ្យចៅក្រមធ្វើការផ្ដន្ទាទោស ជនជាប់ចោទទាំង៤នាក់ដែលកំពុងជាប់ឃុំ និងម្នាក់ទៀតរត់គេចខ្លួនទៅតាមផ្លូវច្បាប់ ៕
» ព័ត៌មានជាតិ » ករណីជនជាប់ចោទ៥នាក់ចាប់នារីរោងចក្ររំលោភបូក លើកពេលប្រកាសសាលក្រម