ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ច្រករបៀងសងខាងច្រកអន្តរជាតិ ម្ខាងនាំទំនិញ​គេចពន្ធចូល​ម្ខាងទៀត​បើក​​ឲ្យពលករចំណាកចេញ

ច្រករបៀងសងខាងច្រកអន្តរជាតិ ម្ខាងនាំទំនិញ​គេចពន្ធចូល​ម្ខាងទៀត​បើក​​ឲ្យពលករចំណាកចេញ

បន្ទាយមានជ័យ៖ ក្រៅពីទំនិញ និងពលករឆ្លងដែនចេញចូលតាម ច្រកអន្តរជាតិ ប៉ោយប៉ែត ជារៀងរាល់ថ្ងៃនៅមានទំនិញគេចពន្ធជាច្រើនប្រភេទ និងពលករខុសច្បាប់​ចេញចូលតាមច្រករបៀងនៃ ស្លាបឆ្វេង និងស្លាបស្តាំរបស់ច្រកអន្តរជាតិប៉ោយប៉ែត ដែលគ្រប់គ្រងដោយនគរបាលការពារព្រំដែន ៩១១ និង ៨៩១ ។

ប្រភពព័ត៌មានដែលអរិយធម៌ទទួលបានពីក្រុងប៉ោយប៉ែតអោយដឹងថា ច្រករបៀង ខាងស្តាំនៃទិសខាងជើង នៃច្រកអន្តរជាតិប៉ោយប៉ែតដែលគ្រប់គ្រងដោយ វរៈនគរបាលការពារព្រំដែន ៩១១ មានច្រកតូចៗជាច្រើនចាប់ពីចំណុចស្ពាន មិត្តភាពកម្ពុជាថៃនៃភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត រហូតដល់ព្រំប្រទល់ស្រុកអូរជ្រៅ ត្រូវបានអនុញ្ញាតអោយពលរដ្ឋខ្មែរក្នុងមួយថ្ងៃរាប់រយនាក់ចេញ ដោយខុស ច្បាប់ទៅធ្វើការក្នុងទឹកដីថៃថ្នូរនឹងការយកលុយពីមេខ្យល់ឬពលករចំណាកស្រុក ក្នុងម្នាក់មិន ក្រោម២០០បាតឡើយ ។ ក្រៅពីអនុញ្ញាតអោយពលករចំណាកស្រុកចេញនៅមានការឃុបឃិត គ្នាពី សំណាកប៉ូលិសការពារព្រំដែននៃច្រកនីមួយៗ ជាមួយឈ្មួញនាំទំនិញពី ថៃចូលកម្ពុជាជាច្រើន មុខដូចជា ឧស្ម័នឬហ្គាស ជាដើម ។ ដោយឡែក ចំពោះច្រករបៀងខាងឆ្វេងទិសខាងត្បូងនៃច្រកអន្តរ ជាតិប៉ោយប៉ែត រួមមានច្រកជាច្រើនដែលគ្រប់គ្រងដោយនគរបាលការពារព្រំដែន៨៩១ ពុំសូវមាន ពលករចំណាកស្រុកចេញនោះទេ តែសំបូរទៅដោយទំនិញនាំ ចេញពីប្រទេស ថៃចូលកម្ពុជាតាមរយៈ ច្រកដែលគ្រប់គ្រងដោយមេប៉ុស្តិ៍ចំនួន៣ គឺប៉ុស្តិ៍គីឡូម៉ែត្រលេខ៤ ប៉ុស្តិ៍បូរីថ្មី និងច្រកឡុងសំណាង ទំនិញដែលនាំចូល តាមច្រកទាំងនោះរួម មានទំនិញ ចាប់ហួយ សំបកដប ឧស្ម័នឬហ្គាស សត្វមាន់ ជ្រូក និងទំនិញជាច្រើនទៀត សុទ្ធតែជា ទំនិញដែលពុំបានបង់ពន្ធចូលរដ្ឋគឺបានត្រឹមតែបង់ចូលហោប៉ៅ របស់អស់លោក សមត្ថកិច្ចប៉ូលិស និងមន្តី្រគយប៉ុណ្ណោះ ។

ការប្រព្រឹត្តល្មើសច្បាប់របស់សមត្ថកិច្ចខាងលើ ដែលអនុញ្ញាតអោយមានការនាំ ទំនិញគេចពន្ធ និងពលករចំណាកស្រុករាប់ឆ្នាំមកហើយពុំដែលឃើញមន្រ្តីទាំងនោះ ត្រូវបានច្បាប់ផ្តន្ទាទោសនោះទេ  ទោះបីជាអគ្គស្នងការ ឬអភិបាលខេត្ត បានណែនាំព្រមានយ៉ាងណាក៏ដោយក៏បទល្មើសទាំងនោះ នៅតែកើតមានឡើង ជារៀងរាល់ថ្ងៃ ៕

ដោយ សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya