ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ថៃ​ឃាត់​ជនសង្ស័យ​ម្នាក់ ពីបទ​ឆក់​ខ្សែក​នៅ​ផ្សារ​ថៃ

ថៃ​ឃាត់​ជនសង្ស័យ​ម្នាក់ ពីបទ​ឆក់​ខ្សែក​នៅ​ផ្សារ​ថៃ

​បន្ទាយមានជ័យ ៖ សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន បុរស​សង្ស័យ​ពីបទ​ឆក់​ខ្សែក នៅ​ផ្សារ​ថៃ ជាប់​ព្រំដែន កម្ពុជា​-​ថៃ កាលពី​វេលា​ម៉ោង​៨​និង ២៥​នាទី​ព្រឹក ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន​ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះកែវ ឈម​និង​ភូមិ​ប្រាសាទ ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

 
​ជនសង្ស័យ​ដែល​តម្រួត​ថៃ ចាប់​ឃាត់ខ្លួន​មានឈ្មោះ សំរិទ្ធ សុជា អាយុ​៣៣​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​អូរអណ្តូង សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

 
​ជនសង្ស័យ​ចូលធ្វើ​សកម្មភាព ឆក់​ខ្សែក នៅ​ផ្សារ​ថៃ គ្រា​ដែល​ផ្សារ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ស្ថិតនៅ​ចំណុច​ខាងលើនេះ នា​ថ្ងៃ​សៅរ៍ និង​អាទិត្យ ហើយ​មាន​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រជាពលរដ្ឋ​ថៃ ជាច្រើន​នាក់ ចូលទៅ​ទិញ​អីវ៉ាន់ នៅ​ទីនោះ ជនសង្ស័យ​ខាងលើ ជា​មុខសញ្ញា​ធ្លាប់ ធ្វើ​សកម្មភាព ឆក់​ខ្សែក ប្រជាពលរដ្ឋ​ខ្មែរ និង​ថៃ ចំនួន​៣​ទៅ​៤​លើក មកហើយ​រាល់​សកម្មភាព​នោះ ពុំបាន​គេ​ចាប់ ឃាត់ខ្លួន​នោះ ឡើយ ទើប​មក​ធ្វើ​សកម្មភាព លើកចុងក្រោយ​នេះ ក៏ត្រូវ​តម្រួត​ថៃ ចាប់​ឃាត់ខ្លួន​តែម្តង និង​ស្វាគមន៍ ពី​ប្រជាពលរដ្ឋ​ទាំងពីរ មួយ​ដៃ​មួយ​ជើង ទ្រោម​ខ្លួន ។​

 
​បច្ចុប្បន្ន​សមត្ថកិច្ច​ថៃ បាន​សាង​សំណំ​រឿង បញ្ជូនទៅ កាន់​ខេត្ត​ស្រះកែវ ដើម្បី​យកទៅ​ចាត់ការ តាមផ្លូវ​ច្បាប់​នៅក្នុង​ប្រទេស​ថៃ តែ​មកដល់ ពេលនេះ​ពុំទាន់​ដឹងថា សមត្ថកិច្ច​ចាត់ការ ចំពោះ​ជនសង្ស័យ​នៅឡើយ​ទេ ៕ffd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya