កំពង់ធំ៖ មន្ត្រីមន្ទីរពត៌មានខេត្តកំពង់ធំ ប្រតិកម្មចំពោះការការដឹកនាំរបស់ លោកស្រី ង៉ែត ណារីន ប្រធានស្តីទីនៃមន្ទីរពត៌មានខេត្ត បង្កឲ្យមានទំនាស់រ៉ាំរ៉ៃ និងមានការថ្នាំងថ្នាក់ទៅលើ ការដឹកនាំរបស់ខេត្តដែល មានភាពលំអៀងមិនស្មើភាព ក្នុងការជ្រើសរើសថ្នាក់ដឹកនាំមន្ទីរ ធ្វើឲ្យមន្ត្រីបំរើការនៅក្នុងមន្ទីរពត៌មាន មិនពេញចិត្ត និងត្រៀមលាលែង។
យោងតាមប្រភពពត៌មាន បានឲ្យដឹងថា ក្រោយពីពិធីអុំទូកថ្នាក់ខេត្តរួចមក ភាពតានតឹងរវាងការដឹកនាំរបស់ អ្នកស្រី ង៉ែត ណារីន និងមន្ត្រីថ្នាក់ក្រោម មូលហេតុក៏ដោយសារតែការចែងចែកប្រាក់ឧបត្ថម្ភ ដល់មន្ត្រីបំរើការ របស់មន្ទីរពត៌មានទាបហួសនិស្ស័យ ដោយសារតែមន្ទីរពត៌មានខេត្ត បានទទួលចំណូលជិត ២០០០ដុល្លារ តែចែកចាយឲ្យមន្ត្រីពត៌មានដែលបំរើការទាំងការត្រៀម ទាំងការផ្សាយបន្តផ្ទាល់ អស់រយះពេលជិត៣ថ្ងៃ ក្នុងម្នាក់ត្រឹមតែ៥ដុល្លាចំនួន១០នាក់ រីឯទឹកប្រាក់ជាង១០០០ដុល្លារទៀត ត្រូវបានលោក ស្រី ង៉ែត ណារីន ត្របាក់តែម្នាក់ឯង ។
បើតាមសភាពជាក់ស្តែង ដែលតាមសម្បុរជន និងតាមមន្ទីរផ្សេងៗ បានឧបត្ថម្ភដល់មន្ទីរពត៌មាន ក្នុងពិធីបុណ្យអុំទូកត្រូវបានគេសង្កេតឃើញថា មានចំនួនជិត២០០០ដុល្លារ តែត្រូវបានលោកស្រី ង៉ែត ណារីន ប្រាប់ ដល់មន្ត្រីថា ការពិតថ្នាក់ដឹកនាំខេត្តខ្លះ ចូលតែខ្សល់ទេ ពុំមានសាច់ប្រាក់ទេ ទើបបានជាបានថវិកាជួយដល់ មន្ត្រីជួយការងារក្នុងពិធីអុំទូក បានម្នាក់ត្រឹម៥ដុល្លារ ។
ប្រភពបានបន្តថា ចំពោះការដឹកនាំរបស់លោកស្រី ង៉ែត ណារីន គឺពួកគេ មិនពេញចិត្តនិងសំណូមពរ ឲ្យថ្នាក់ក្រសួងពត៌មាន និងថ្នាក់ដឹកនាំខេត្ត គួរពិចារណាពីទង្វើរបស់ថ្នាក់ ដឹកនាំរបស់មន្ទីរ ដោយសារពួកគេទាំងអស់ មិនត្រូវការលោកស្រី ង៉ែត ណារីន ជាប្រធានមន្ទីរពត៌មានខេត្ត ជាដាច់ខាត និងសំណូមពរឲ្យក្រសួងពត៌មាន និងឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ជ្រើសរើសបុគ្គលដែលមានគុណភាព មានបទពិសោធន៍ក្នុងការងារពត៌មាន ការគ្រប់គ្រងយល់ពីផលលំបាក់របស់ អ្នកសារពត៌មាន ទើបការងាររីកចំរើន ជាពិសេសលោកស្រី ង៉ែត ណារីន គឺជាមនុស្សនិយមបក្សពួក បង្ខិតបង្ខំឲ្យមន្ត្រីធ្វើការតាមចិត្តរបស់ខ្លួន ចំណុចទាំងនេះគឺជាការនាំអំពលទុក្ខ នាំឲ្យថ្នាក់ដឹកនាំ ខេត្តឈឺក្បាលវិលមុខជាមិនខាន ជាក់ស្តែងលោកស្រី ង៉ែត ណារីន មិនទាន់ពេញសិទ្ធិជាប្រធានមន្ទីរផង បែងចែកជាបក្សពួក រកាំរកុះទៅហើយ ។ ជុំវិញព័ត៌មាននេះ កាសែតអរិយធម៌មិនអាចសុំការបកស្រាយពីលោកស្រីប្រធានមន្ទីរបានទេ កាលពីម្សិលមិញ ហើយក៏មិនទាន់ដឹងថា ពិតត្រឹមកំរិតណាដែរ ខណៈពុំទាន់បានសួរនាំនោះ៕ ដោយ៖ នាគរាជ