បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅភូមិ មិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ។ ហេតុការណ៍មួយបានបង្កឲ្យកូនសិស្សក្នុងសាលាបឋមសិក្សាប៉ោយប៉ែត ស្ថិតនៅភូមិ មិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញសពបុរសម្នាក់ចងក សម្លាប់ខ្លួននឹងជណ្តើរ កម្ពស់ ២ម៉ែត្រ នៅក្នុងសាលារៀននោះ ។
បុរសចងក មានឈ្មោះ ប៉ាវ លៀប ភេទប្រុស អាយុ ៣៥ឆ្នាំ គ្មានមុខរបរ គ្មានគ្រួសារ តែមានជំងឺអេដស៍ និងជំងឺប្រសៃប្រសាទ រួមទាំងជំងឺផ្សេងៗជាច្រើនទៀត ៕