ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានអន្តរជាតិ » ឆេះ​រោងចក្រ​នៅ​ចិន​ស្លាប់​១៨ នាក់

ឆេះ​រោងចក្រ​នៅ​ចិន​ស្លាប់​១៨ នាក់

​ជី​ណាន ៖ ឆេះ​រោងចក្រ ផលិត​ចំណីអាហារ មួយកន្លែង នៅ​ខេត្ត សាន​ទុង ភាគ​ខាងកើត ប្រទេស​ចិន បាន​ឆាបឆេះ កាលពី​យប់​ថ្ងៃអាទិត្យ ទី​១៦ ខែវិច្ឆិកា សម្លាប់​មនុស្ស​យ៉ាងហោចណាស់​១៨​នាក់​។ នេះ​បើតាម​ការ​អាជ្ញាធរ ក្នុង​តំបន់​បញ្ជាក់​ឲ្យ​ដឹង នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែវិច្ឆិកា ។​

 
​ទីភ្នាក់ងារ​ព័ត៌មាន ចិន​ស៊ិន​ហួ ចេញផ្សាយ បន្តទៀតថា អគ្គិភ័យ​បាន​ឆាបឆេះ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃអាទិត្យ ស្ថិត នៅ​រោងចក្រ​ផលិត ការ៉ុត​កំប៉ុង មាន​ឈ្មោះថា ឡុង​យួន ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​ទីក្រុង ស៊ូ​ក្វាង នៃ​ខេត្ត សាន​ទុង ហើយ​វា ត្រូវបាន​ពន្លត់​ជា​ស្ថាពរ នៅវេលា​ម៉ោង ៩ និង​៣០​យប់​ថ្ងៃ​ដដែល ។​

 
​ក្រៅពី​មនុស្ស​បាត់បង់​ជីវិត​១៨​នាក់​នោះ កម្មរ​១៣​នាក់​ផ្សេងទៀត បានទទួល​រងរបួស និង កំពុង​សម្រាក​ព្យាបាល នៅឯ​មន្ទីរពេទ្យ ។ អ្នកចាត់ចែង​ក្នុង​រោងចក្រ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន យកទៅ​សួរចម្លើយ និង មូលហេតុ នៃ​អគ្គិភ័យ កំពុង​ស្ថិតនៅ​ក្នុងការ​ស៊ើបអង្កេត​បន្តទៀត ៕f

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya