ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ចំនួន​១១​ខ្នង របួសធ្ងន់​ស្រាល​៤​នាក់​

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ចំនួន​១១​ខ្នង របួសធ្ងន់​ស្រាល​៤​នាក់​

ឧ​ត្ត​រ​មានជ័យ ៖ ភ្លៀង​ធំ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ទៅ​រលំ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង​ខូចខាត និង​ផ្ទះ​ចំនួន​១​ខ្នង​ត្រូវបាន​ខ្ទេច​ទាំងស្រុង ក្នុងនោះ​ក៏​បណ្តាលឱ្យ​មនុស្ស​២​នាក់​បាន​រងរបួស​ស្រាល និង​ស្ត្រី​ម្នាក់ទៀត​បាន​រងរបួស​ដោយ​បាក់ដៃ​ខាងស្តាំ ព្រមទាំង​បាន​បំផ្លេចបំផ្លាញ​ដំណាំ​ផ្សេងៗ​អស់​ជាច្រើន​ផងដែរ ដែល
​ហេតុ​ការ​នេះ​កើតឡើង​នៅ​អំឡុង​ម៉ោង​៤ ល្ងាច​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​ពពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​ការវាយប្រហារ​ពី​ខ្យល់​កន្ត្រាក់​លាយឡំ​ភ្លៀង​ធំ ធ្វើឱ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង បាន​កួច​របើក​ដំបូល​ជញ្ជាំងនិង​បាក់​សសរផ្ទះ ព្រមទាំង​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​អស់​មួយចំនួន​ន ហើយ​ក្នុងនោះ​ក៏មាន​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​១​ខ្នង​ទៀត​បាន​ទទួលរង យ៉ាងដំណំ ដោយ​ត្រូវ​ខ្យល់កួច​រំលើង​ផ្ទះ​ចេញពី​ជើង​សសរ​ចំងាយ​ជាង​១០​ម៉ែត្រ
ហើយ​បាន​សង្កត់​លើ​មនុស្ស​មួយ​គ្រួសារ​ចំនួន​៣​នាក់ ម្តាយ​នឹង​កូន ដែល​កំពុង​ជ្រក​នៅក្នុង​ផ្ទះ​បណ្ដាល​ឲ្យ​កូនប្រុស​២​នាក់​បាន​រងរបួស​ស្រាល និង​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ កែវ អាន អាយុ​៥៦​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​របួសធ្ងន់​បាក់ដៃ ខាងស្តាំ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ឃុំ​ផ្អាវ​បញ្ជូនទៅ មន្ទីរពេទ្យ​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​។​
​លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ ថ្លែង​កាលពី​ថ្ងៃទី​១២ សីហា នៅ​សាលាខេត្ត ក្នុង​កិច្ចប្រជុំ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថា គ្រោះមហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ និង​ទឹកធ្លាក់​ពី​ប្រទេស​ថៃ ពីថ្ងៃ​ទី​២៧ កក្កដា ដល់​ថ្ងៃទី​៨ សីហា ២០១៣ ប៉ះពាល់​ចំណុចៗ នៃ​ស្រុក​/​ក្រុង​៥ គឺ​ឃុំ​អូរ​បី​ជាន់ ឃុំ​សូ​ភី ស្រុក​អូរជ្រៅ ឃុំ​គោក
​រមៀត ឃុំ​គំរូ​ស្រុក​ថ្មពួក សង្កាត់​កំពង់ស្វាយ កោះ​ពង​សត្វ ភ្នៀ​ត ក្រុង​សិរីសោភ័ណ ឃុំ​តា​ផូ ទ្រាស ស្រុក​ស្វាយចេក សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។ ក្នុងនោះ ប៉ះពាល់​ប្រជាជន ២.៥៩០ គ្រួសារ ប្រជាជន​រងគ្រោះ និង​ជម្លៀស​ទៅកាន់​ទួល​សុវត្ថិភាព ២៤៦ គ្រួសារ លង់ទឹក​ស្លាប់ ៧ នាក់ (​ចាស់ ៤ ក្មេង ៣) ប៉ះពាល់​ស្រូវ ២.៧៩៤ ហិកតា
ដំឡូង​មី ២៤០ ហេ​ដ្ឋា រចនា សម្ព័ន្ធ ហូរ​កាត់​ផ្លូវជាតិ (៥៦) ១២៥​ម៉ែត្រ ផ្លូវ​បេតុង ៣.៩១៦ ម៉ែត្រ ផ្លូវលំ ១៧.៥១៣ ម៉ែត្រ ហូរ​ច្រោះ​ដាច់​តួ​ផ្លូវ ៤៨១ ម៉ែត្រ និង​លិច​ទីធ្លា​សាលារៀន ៥ កន្លែង​។​
​លោក ទ្រី ណារិន រំលឹក​ដែរ​ថា ៦ ខែ​ដើមឆ្នាំ​២០១៣ ទូទាំង​ខេត្ត​ជួប​គ្រោះមហន្តរាយ​បណ្ដាល​ពី​ទឹកជំនន់ ជំងឺ​រាតត្បាត​ផ្សេងៗ​ជា​បន្តបន្ទាប់ និង​ប៉ះពាល់​ជីវិត​មនុស្ស សត្វ ដំណាំ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​រាំងស្ទះ​ដល់​ការអភិវឌ្ឍន៍​ខេត្ត ក្នុងនោះ​មាន​គ្រោះ​អគ្គិភ័យ ២ ករណី បំផ្លាញ​តូប​លក់ដូរ ១១ គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ ៣ ខ្នង​។
ខ្យល់​កន្ត្រាក់ ១១ លើក​ប៉ះពាល់​ក្រុង​សិរីសោភ័ណ​ស្រុក​ថ្មពួក ស្វាយចេក មង្គល​បូរី ម៉ាឡៃ អូរជ្រៅ និង​ព្រះនេត្រព្រះ (១៨​សង្កាត់​/​ឃុំ​) គឺ​ប៉ះ​ផ្ទះ ១.១១៦ ខ្នង បំផ្លាញ​ផ្ទះ​ទាំងស្រុង ១៩២ ខ្នង , ប្រជាជន​ប៉ះពាល់ ១.១២០ គ្រួសារ​ស្មើ
៤.៩៨៨ នាក់ របួសធ្ងន់ ២០ នាក់ , ស្លាប់ ៧ នាក់​(​រន្ទះបាញ់ ៦ នាក់​នៅ​មង្គល​បូរី និង​ហេតុ​ផ្សេងទៀត​)​។
គ្រោះថ្នាក់​ចរាចរណ៍ ៥១ លើក ស្លាប់ ២០ នាក់ របួសធ្ងន់ ៤២ នាក់ របួសស្រាល ៣៨ នាក់ ខូច​ម៉ូតូ​ទាំងស្រុង ២៣ គ្រឿង ខូច​រថយន្ត​តូចធំ ១៣ គ្រឿង និង​យានជំនិះ​ផ្សេងៗ​ទៀត ១១ គ្រឿង​។​
​សូមបញ្ជាក់ថា ដល់​ត្រឹម​ថ្ងៃទី​១២ សីហា កន្លងមក នៅ​ខេត្ត​នេះ បាន​កើន​ប្រជាជន​រងគ្រោះ​ដោយ​លង់ទឹក ២ នាក់​ទៀត នៅ​សិរីសោភ័ណ​។ ប៉ះពាល់​ពលរដ្ឋ និង​ទ្រព្យសម្បត្តិ​រដ្ឋ​នៅ​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត និង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​។​
​លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុក​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ចុះទៅពិនិត្យ​ស្ថានភាព​នៅ​តំបន់​ទឹកជំនន់ និង​បាន​ចាត់វិធានការ​បន្ទាន់ ដើម្បី​បញ្ចៀស​ទឹក​កុំ​ឲ្យ​លិចលង់​ភូមិឋាន​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹង​នោះដែរ​លោក​ញឹម​វណ្ណដា​បាន​មានប្រសាសន៍​សម្តែង​ការសោកស្ដាយ ព្រមទាំង​ចូលរួម​រំលែក​ទុក្ខ និង​ណែនាំ​អោយ​គ្រប់​អ្នកពាក់ព័ន្ធ​ឆ្លើយតប​ទាន់ពេល ដល់​ពលរដ្ឋ និង​ផល​ពី​រងគ្រោះ បន្ត​បង្ការ​ទប់ស្កាត់​គ្រោះភ័យ គ្រោះមហន្តរាយ​៕

ដោយ​៖ លី​ហ៊ាង

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya