ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានសម្រេចចងកសម្លាប់ខ្លួន បណ្តាលអោយស្លាប់ក្នុងចន្លោះពីម៉ោង៦និង៣០នាទី ទៅម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០១៤ នៅនឹងធ្នឹមផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ខណៈដែលម្តាយទៅផ្សារទិញម្ហូបនៅពេលព្រឹក ។
យុវជនចងកសម្លាប់ខ្លួនមានឈ្មោះ ជា សុជាតិ អាយុ១៩ឆ្នាំ ។ ស្ត្រីជាម្តាយមានឈ្មោះ យ៉ែម សុភាព អាយុ ៤៩ឆ្នាំ បានប្រាប់សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងថា គាត់មិនបានដឹងពីមូលហេតុនៃការសម្លាប់ខ្លួនរបស់កូនប្រុសគាត់នោះទេ តែកាលពីយប់ម៉ិញ ( យប់ថ្ងៃទី ១៦ខែវិច្ឆិកា ) កូនប្រុសគាត់បានទៅមើលការប្រគុំតន្ត្រី នៅស្តាតចាស់ ។ លុះម៉ោង១២យប់បានត្រឡប់មកវិញ ឃើញគាត់កំពុង
អង្គុយមិនដេក កូនប្រុសគាត់សួរថាៈ ម៉េចម៉ែមិនដេក គាត់ឆ្លើយថា អញចាំមើលផ្លូវអ្ហែងនឹង ពេលនោះកូនប្រុសគាត់ថា បើខ្ញុំទៅបាត់មួយខែម៉ែឯងអង្គុយចាំខ្ញុំមួយខែដែរអី? ។
ប្រភបានបន្តថាៈ ព្រឹកឡើងម៉ោង៦កន្លះ ជាទម្លាប់ គាត់តែងហៅកូនប្រុសគាត់ទៅផ្សារជាមួយ តែព្រឹកនេះ គាត់មិនបានហៅទៅជាមួយទេ លុះម៉ោងជាង៩ព្រឹកពេលគាត់ត្រឡប់ពីផ្សារវិញ ស្រាប់តែឃើញកូនប្រុសគាត់ចងកស្លាប់បាត់ទៅហើយ ។
ស្ត្រីជាម្តាយបានយំរៀបរាប់ថា គ្រួសារគាត់អភ័ព្វណាស់ ៣ឆ្នាំមុន មុនប្រុសបងបានស្លាប់ដោយសារជម្ងឺ ។ចំណែកប្តីគាត់ ឈ្មោះ ជា ចន្ទ័ថន អាយ៥០ឆ្នាំ បានស្លាប់កាលពី៣ខែមុននេះដោយគ្រាន់តែក្អួតហើយចូលដេកវិញក៏បានស្លាប់ទៅទៀត សល់កូនប្រុស២នាក់ ម្នាក់ជាជនពីការ ពឹងតែលើកូនប្រុសឈ្មោះ ជា សុជាតិនេះម្នាក់គត់ដែលប្រកបរបរបររទេះសេះចិញ្ចឹមគ្រួសារតែពេលនេះវាបានចងកស្លាប់ចោលគាត់ទៀតតើគាត់រំពឹងលើអ្វីទៀត ។
អ្នកជិតខាងដែលស្និតនិងយុវជនធ្វើអត្តឃាតនេះបាននិយាយថា យុវជនរងគ្រោះបានព្យាយាមសម្លាប់ខ្លួនចំនួន២លើករួចមកហើយ និងលើទី៣នេះបានសម្រេចតែម្តង ។ ដោយលើកទី១ គឺបានលេប ថ្នាំពេទ្យច្រើនគ្រាប់ ត្រូវបានជួយសង្គ្រោះទាន់ លើកទី២បានចូលបង្គាន់ចងកសម្លាប់ខ្លួនតែបាន អ្នកជិតខាងធាក់ទ្វារបង្គន់ជួយទាន់ និង លើកទី៣នេះក៏ស្លាប់មែន ។
មន្ត្រីនគរបាលដែលបានទៅធ្វើកោសល្យពិច្ច័យលើសពយុវជនខាងលើបាននិយាយថា ពិតជាបានចងកសម្លាប់ខ្លួនដោយខ្លួនឯមែន ហើយបានប្រគល់សពទៅអោយម្តាយធ្វើបុណ្យតាមប្រពៃណី៕
ពៅសុខហ៊ាន
» ព័ត៌មានជាតិ » យុវជន១៩ឆ្នាំចងកសម្លាប់ខ្លួនម្តាយសង្ស័យកូនខឹងគាត់ជាម្តាយ តែអ្នកជិតខាងថាៈការធ្វើអត្តឃាតនេះជាលើកទី៣ហើយ ទើបសម្រច