ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » ប៊ុត សីហា ទទួលបាន​ពានរង្វាន់ The Voice Cambodia ​

ប៊ុត សីហា ទទួលបាន​ពានរង្វាន់ The Voice Cambodia ​

ភ្នំពេញ​:  លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ភរិយា បាន​ចូលរួម​ទស្សនា​ផ្ទាល់ ហើយ​បានប្រគល់​ពានរង្វាន់ ដល់​បេក្ខជន​ជ័យលាភី​។
​កម្មវិធី​ប្រឡង​ចំរៀង The Voice Cambodia រដូវ​កាល​ដំបូង របស់​ស្ថានីយទូរទស្សន៍ ហង្ស​មាស បាន​បិទ​បញ្ចប់ កាលពី​យប់​ថ្ងៃអាទិត្យ ទី​១៦​វិច្ឆិកា​។ ប៊ុត សីហា ជា​បេក្ខជន មកពី​ខេត្តកំពង់ស្ពឺ បាន​លើក​ពានរង្វាន់ The Voice Cambodia ព្រមទាំង​ប្រាក់រង្វាន់ ១០០ លាន​រៀល និង​ក្លាយជា​អ្នកចម្រៀង ប្រចាំ​ផលិតកម្ម​រស្មី ហង្ស​មាស ព្រមទាំង​ចូល​ជា​សមាជិក​អ្នកចម្រៀង​របស់​កម្មវិធី The Voice ពិភពលោក​។

ប៊ុត សីហា ជា​កូនក្រុម​របស់​គ្រូបង្វឹក ឆន សុវណ្ណ​រាជ​។ សីហា បានទទួល​ការបោះឆ្នោត​គាំទ្រ​ច្រើនជាងគេ តាម​ទូរស័ព្ទ​ពី​ទស្សនិកជន ថា​ជា​អ្នក​ច្រៀង​ពិ​រោះ​ជាងគេ ក្នុងចំណោម​បេក្ខជន​សរុប​ទាំង ៤ នាក់ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​យប់មិញ​។​

​ក្រៅពី​ពាន និង​ទឹកប្រាក់ ១០០ លាន​រៀល បេក្ខជន​ជ័យលាភី ប៊ុត សីហា ក៏​ទទួលបាន​ម៉ូតូ Dream 2105  មួយគ្រឿង និង​ស្រា​បៀរ​កម្ពុជា ២០ កេស ពី​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​។ ដោយឡែក បេក្ខជន ៣ នាក់​ទៀត ដែល​ឈាន​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ក៏​ទទួលបាន​រង្វាន់​ពី​ស្រា​បៀរ​កម្ពុជា នូវ​ម៉ូតូ Dream 2105 ម្នាក់​មួយគ្រឿង និង​ស្រា​បៀរ​កម្ពុជា ២០ កេស ម្នាក់ ព្រមទាំង​លុយ ម្នាក់ ១០០០ ដុល្លារ ផ្តល់​ដោយ​អគ្គនាយក​ក្រុមហ៊ុន​ហង្ស​មាស​៕
Seyha

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya