ភ្នំពេញ ៖ កាលពីវេលាម៉ោង ២១ និង ១៥នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ចោរប្រដាប់អាវុធមួយក្រុមមានគ្នាពីរនាក់ធ្វើសកម្មភាពបាញ់មួយគ្រាប់គំរាមប្លន់យកម៉ូតូម៉ាក ស្គុបពីពីរនារីម្នាក់ បានសម្រេចដោយសុវត្ថិភាព ស្ថិតតាមបណ្តោយផ្លូវ២៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
នារីរងគ្រោះក្នុងអំពីភ្ជង់ប្លន់ខាងលើមានឈ្មោះហួត ពុធសុជាតា អាយុ២១ឆ្នាំ មុខរបរជានិស្សិត មានទីលំនៅភូមិពងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ដំបូងឡើយរូបនាង បានជិះម៉ូតូមួយគ្រឿងម៉ាក ស្គុបពី ស៊េរឆ្នាំ២០១៥ ពណ៌ស មិនចាំស្លាកលេខ ជិះធ្វើដំណើរម្នាក់ឯង ទើបតែត្រឡប់មកពីដើេលេងនៅ កោះពេជ្រ លុះមកដល់ចំណុចកើត ស្រាប់តែមានចោរប្រដាប់អាវុធមួយក្រុមមានគ្នាពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្គុបពីដូច គ្នា មិនចាំពណ៌និងស្លាកលេខ ជិះមកពីក្រោយរួចដកកាំភ្លើងធ្វើសកម្មភាព បាញ់មួួយគ្រាប់ ប្លន់យកម៉ូតូពីនារីរងគ្រោះ ហើយជិះចេញទៅបាត់ដោយសុវត្ថិភាព ៕