ភ្នំពេញ៖ កាលពីថ្ងៃទៅ ១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុច ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទុស្សេខ្សែរភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យរងការខូចខាតទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះ អន្តរាគមន៍នាំគ្នាយកបំពុងពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ ។
មុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយចេញពីក្នុងផ្ទះ ហើយស្រាប់តែបង្កឲ្យមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះនាំគ្នាយក បំពុងពន្លត់អគ្គិភ័យ យកមកបាញ់ និងរាយការណ៍ដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យ មកពន្លត់បន្ថែម។ តែខណៈពេលដែលរថយន្តពន្លត់គ្គិភ័យមកដល់ អណ្តែតភ្លើងបានរលត់ទៅវិញ និងបានលេបត្របាក់លំនៅឋានប្រជាពលរដ្ឋអស់ស្ទើរទាំងស្រុងបាត់ទៅហើយ៕