ភ្នំពេញ៖ កាលពីវេលាម៉ោង១០នឹង៥០ នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។ យុវជន២នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈ ដែលពួកគេ ជិះម៉ូតូ បុកគ្នាចំពីមុខពេញទំហឹង ។
មុនពេល កើតហេតុគេបានឃើញយុវជនម្នាក់ ជិះម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១៤មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1-BV 8235 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣០ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាម1B-5397 បើកបរដោយយុវជនម្នាក់ ទិសដៅបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនដូចគ្នា ក៏ជ្រុលបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូទាំងសងខាងរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ រីឯម៉ូតូត្រូវរងការខូចខាតទាំងសងខាងយ៉ាងដំណំ៕
» ព័ត៌មានជាតិ » ម៉ូតូបុកម៉ូតូ បណ្តាលឱ្យអ្នកបើកបរទាំង២នាក់រងរបួសធ្ងន់់