ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាលអោយ​រង​ការខូចខាត​ទាំងសងខាង​ ​

ឡាន​បុក​ឡាន បណ្តាលអោយ​រង​ការខូចខាត​ទាំងសងខាង​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២៣ និង ៣០​នាទី​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ រថយន្ត​ពីរ​គ្រឿង មួយគ្រឿង​ម៉ាក រ៉េ​ន​រ៉ូ​វ័រ និង​មួយគ្រឿង​ទៀត​ម៉ាក​ហ្វ័​ត បាន​បើក​ក្នុង​ល្បឿន លឿន​ជ្រុល​បុក​គ្នា​ពេញទំហឹង នៅតាម​បណ្តោយ​ផ្លូវ​លេខ​៤៧ ជាប់​នឹង​ក្រដាស​សាំង តូ​តា​ល់ ស្ថិតក្នុង​សង្កាត់ ស្រះចក ខណ្ឌដូនពេញ បណ្តាលអោយ​រថយន្ត​ទាំង​២ ត្រូវ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ។​
នៅ​មុនពេល​កើតហេតុ​គេ​សង្កេត ឃើញ បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក រ៉េ​ន​រ៉ូ​វ័រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2V- 8888 បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៧ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​ល្មម លុះ​មកដល់​ចំណុច​កើត ហេតុ​ស្រាប់​តែមាន​នារី​ម្នាក់ បើករថយន្ត​មួយគ្រឿង​ម៉ាក ហ្វ័​ត ស៊េរី​ទំនើប ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាស ក្នុង​ល្បឿន​យ៉ាង​លឿន បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ផ្ទប់​នឹង​រថយន្ត​រ៉េ​ន​រ៉ូ​វ័រ ពេញ ទំហឹង​បណ្តាលអោយ​រថយន្ត​ទាំង​បោក​ផ្ទប់​គ្នា រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ទាំងសងខាង​៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya