ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ចេញពី​មើល​ការប្រគុំ​តន្ត្រី​ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង រងរបួស​ធ្ងន់​ស្រាល​៦​នាក់​ ​

ចេញពី​មើល​ការប្រគុំ​តន្ត្រី​ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង រងរបួស​ធ្ងន់​ស្រាល​៦​នាក់​ ​

ខេត្តកំពង់ឆ្នាំង​៖​មនុស្ស​ប្រុស​ស្រី​៦​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​ដែលមាន​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ពេល​ចេញពី​មើល​ការ​តន្ត្រី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅក្នុង​ក្រុង​​កំពង់ឆ្នាំង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នៅលើ​ផ្លូវជាតិ​លេខ​៥៣​ស្ថិត​ក្នុងភូមិ​សន្ទូច​ឃុំ​ស្រែ​ថ្មី​ស្រុក​រលាប្អៀរ​។​
​    ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​ចុះទៅពិនិត្យ​កន្លែង​គ្រោះថ្នាក់​បាន​និយាយ​អោយដឹងថា​ជនរងគ្រោះ​នៅក្នុង​គ្រោះថ្នាក់​នេះ​គឺ​៖១.​ឈ្មោះ​ថន​ផាន់​នី​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​របួសធ្ងន់​២.​ឈ្មោះ​សំណាង​ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​របួសស្រាល​៣.​កុមារា​ឈ្មោះ​លី​ភា​រុន​អាយុ​១​ឆ្នាំ​របួសស្រាល​៤.​ឈ្មោះ​សៃ​សុភឿន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​របួសធ្ងន់​ពួកគេ​ទាំង​៤​នាក់​រស់នៅ​ក្នុងភូមិ​សន្ទូច​ឃុំ​ស្រែ​ថ្មី​ស្រុក​រលាប្អៀរ​ជិះ​ម៉ូតូ​ម៉ាក​គុប​ពណ៌​ខៀវ​ចេញពី​មើល​ការប្រគុំ​តន្ត្រី​នៅ​ស្តា​ត​ចាស់​ភូមិ​ធម្មយុត្តិ​សង្កាត់​ប្អេ​រ​ក្រុង​កំពង់ឆ្នាំង​។​ដោយឡែក​ជនរងគ្រោះ​២​នាក់​ទៀត​១.​ឈ្មោះ​ចក់​សំអាត​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​របួសស្រាល​២.​ឈ្មោះ​សុខ​ផល្លា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​របួសស្រាល​ពួកគេ​រស់នៅ​ភូមិ​ព្រៃ​កោះ​ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​។​ពួកគេ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះដល់​ចំណុចកើតហេតុ​ក៏បាន​បុក​ម៉ូតូ​គុប​ជិះ​គ្នា​៤​នាក់​ពេញទំហឹង​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​បណ្តាល​ពួកគេ​អោយ​រងរបួស​ទាំងអស់​គ្នា​តែម្តង​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​ពេទ្យ​ដឹកបញ្ជូន​ន​ជន​គ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បីអោយ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ជីវិត​។​ចំណែក​ម៉ូតូ​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​ដឹក​យកទៅ​រក្សា​​ទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ​ដើម្បី​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​ក្នុងនោះ​ម៉ូតូ​ម៉ាក​គុប​បាន​រង​ការខូចខាត​ទាំងស្រុង​ចំណែក​ម៉ូតូ​ហុងដា​ឌ្រី​ម​រង​ការ​ខូ​ត​ខាង​មួយ​កំណាត់​មុខ​៕
​ពៅ សុខ​ហ៊ាន​    ​DSC08549DSC08560DSC08556

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya