ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » ក្រុម​មន្រ្តី​​ពាក់ព័ន្ធពិភាក្សា​​អំពី​បញ្ហា​​សំរាមក្នុងរាជធានីភ្នំពេញ

ក្រុម​មន្រ្តី​​ពាក់ព័ន្ធពិភាក្សា​​អំពី​បញ្ហា​​សំរាមក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ​ ៖​ មន្រ្តីសាលា​រាជ​ធានី​ភ្នំពេញ​ កាលពី​ពេលថ្មីៗនេះ​​បាន​បើក​កិច្ច​ប្រជុំ​ស្តី​ពី​បញ្ហា​ប្រមូល​សំរាម​​ និង​ទី​លាន​ចាក់​សំរាម ដើម្បី​រិះ​រក​វិធី​សាស្ត្រ និង​ កន្លែងចាក់​សំរាម​ថ្មី​ឱ្យ​បាន​សម​ស្រប ខណៈ​ពេលដែល​ទី​លាន​ចាក់​សំរាម​ចាស់នៅ​​សង្កាត់​ជើង​ឯក​ខណ្ឌ​ដង្កោ​ កំពុង​តែ​ពេញ​ប្រៀបហើយនោះ​ ។

កិច្ច​ប្រជុំ​នេះ​ បានធ្វើឡើង​ក្រោម​វត្តមាន លោក ​ប៉ា ​សុជាតិ​វង្ស​អភិ​បាល​រាជ​ធានី​ភ្នំពេញ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​​លោក ​សេង សាវីប្រធាន​ក្រុម​ហ៊ុន​ស៊ិន​ទ្រី​​ និង ​មន្ត្រី​អាជ្ញាធរ​ជា​ច្រើន​រូបនៅសាលារាជធានីភ្នំពេញ ។

នៅ​ក្នុង​កិច្ច​ប្រជុំនោះ ​ លោក ប៉ា​ សុជាតិ​វង្ស​បាន​ចោទ​សួរ​រឿង​បញ្ហា​សំរាម​ថាហេតុ​អ្វីក៏​មាន​សំរាម​នៅ​គរ​ស្រកេក​ស្រកាកតាម​ផ្លូវ​ដោយ​អន្លើ និង​តាម​ផ្លូវ​ខ្លះ​គរ​រហូត​ដល់​ហៀរ​ចូល​ស្ទើរ​តែ​ពាក់​កណ្តាល​ផ្លូវ​ទៅ​ហើយ​ៗបញ្ហា​នេះមិន​មែន​ជា​រឿង​តូច​តាច​នោះ​ទេដោយ​សារ​តែ​វា​ប៉ះ​ពាល់​ទៅ​នឹង​បរិ​ស្ថាន​ សណ្តាប់​ធ្នាប់​ និង​សោភ័ណ​ភាព​របស់​រាជ​ធានី​ទាំង​មូល​។

មិន​តែ​ប៉ុណ្ណោះ​សំរាម​ដែល​នៅ​រាយ​ប៉ាយ​លើ​ដង​ផ្លូវ​នៅ​ពេល​ដែល​មាន​​ភ្លៀងធ្លាក់​មក​វា​នឹង​ហូរ​តាម​ទឹក​ចូល​​ទៅ​ក្នុង​លូ​បង្ក​ឱ្យ​មាន​ការ​ស្ទះ​លូ​រហូត​ដល់​លិច​លង់​រាជ​ធានី​ផងដែរ​ ហើយ​នៅ​ពេល​ស្តារ​លូ​ម្តងៗ​អាជ្ញា​ធរ​ត្រូវ​ចំណាយ​លុយ​អស់​រាប់​លាន​ដុល្លារអាមេរិក​ឯ​ណោះ ​។

រឿង​មួយ​ទៀត​ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ប្រមូល​សំរាម​របស់​ក្រុម​ហ៊ុន​ស៊ិន​ទ្រី​ដែល​យឺត​យ៉ាវ​ធ្វើ​ឱ្យ​សំរាម​ដែល​ប្រជា​ពល​រដ្ឋ​គរ​ទុក​នោះ​ ត្រូវ​​រាយ​ប៉ាយ​កាន់​តែ​កខ្វក់​ថែម​ទៀត​ ដូច្នេះ​ក្រុម​ហ៊ុន​ស៊ិន​ទ្រី​ត្រូវ​តែ​បំពេញ​ការ​ងារ​របស់​ខ្លួន​ឱ្យ​កាន់​តែ​ល្អ​ថែម​ទៀត ​។

តំណាង​ក្រុម​ហ៊ុន​ស៊ិន​ទ្រី ​បាន​និយាយ​ថារឿង​បញ្ហា​សំរាម​រាយ​ប៉ាយ​តាម​ដង​ផ្លូវ​មាន​មូល​ហេតុ​ច្រើន​ដូច​ជាបង​ប្អូន​ប្រជា​ពល​រដ្ឋ​ទុក​ដាក់​មិន​បាន​ត្រឹម​ត្រូវ​មួយ​វិញ​ទៀត​រថ​យន្ត​ដឹក​សំរាម​របស់​ក្រុម​ហ៊ុនចាស់ៗ​ខូច​ច្រើន​ពេក​ធ្វើ​អត់​ទាន់​បណ្តាល​ឱ្យ​ការ​ប្រមូល​សំរាម​មានការយឺត​យ៉ាវ​ ។

គួរ​រំឭក​ថា​​ក្នុង​មួយ​ថ្ងៃៗ​មាន​សំរាមមិនតិចជាង​១ពាន់តោនទេ​ដែល​ត្រូវ​ដឹក​ទៅ​ចាក់​ចោល​នៅ​ទី​លាន​ចាក់​សំរាម​ជើង​ឯកក្នុង​​ខណ្ឌ​ដង្កោ​គឺវាខុសគ្នាច្រើនទៅនឹង​ឆ្នាំ​២០០​៣សំរាម​ដែល​បាន​ដឹក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ មាន​ចំនួន​ជាង៤០០តោន​​ទៅ​៥០០​តោន​តែ​ប៉ុណ្ណោះ​ក្នុង​១ថ្ងៃ​​។នេះបង្ហាញពី​ប្រជា​ពល​រដ្ឋ​មាន​ជីវ​ភាព​​​ល្អ​ប្រសើ​រ​​​​សម្បូរសប្បា​​យ​ក៏ដូចជាមានធូរធារក្នុងការរកទទួលទាន​ប្រចាំថ្ងៃផង​ដែរ​៕

ដោយ៖ វិជ្ជា

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya