ក្រចេះ ៖ នៅថ្ងៃទី១៦ វិច្ឆិកា ក្រោយពីនគរបាលស្រុកសំបូរ ឃាត់ខ្លួនបានពីរថ្ងៃរួចមក។ ជនសង្ស័យជាឪពុកចុងរូបនេះឈ្មោះ ទ្រេះ អឹមរ៉ន អាយុ៦២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅឃុំអូរគ្រៀង ស្រុកសំបូរ និងបានធ្វើសកម្មភាពរំលោភកូនស្រីចុងវ័យ១២ឆ្នាំ បានសម្រេចជាច្រើនលើកច្រើនសាទើបបែកធ្លាយ។ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៤ វិច្ឆិកា ទៅតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ។
កន្លងមកជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភលើកូនស្រីចុងបានសម្រេច ជាច្រើនលើកច្រើនសានៅព្រៃចំការខាងក្រោយផ្ទះ ខណៈស្ត្រីជាម្តាយសសៃខ្ចីដេកនៅផ្ទះ ហើយរាល់ពេលធ្វើសកម្មភាពម្តងៗ ជននេះតែងតែប្រើពាក្យគំរាមកំហែងកាប់សម្លាប់ក្មេងស្រីរងគ្រោះ ប្រសិនបើរូបនាងយករឿងនេះទៅប្រាប់ម្តាយ ឬអ្នកដទៃ។
តែយ៉ាងណាក៏ដោយសកម្មភាពរបស់ជននេះត្រូវបាន បែកធ្លាយ បន្ទាប់ពីជននេះបានព្យាយាមចាប់នាងរំលោភម្តងទៀត ហើយរូបនាងបានព្យាយាមរើបំរះរួច និងបានដឹងដល់អ្នកស្រុកទើបបែកការណ៍ដឹងដល់ម្តាយ ធ្វើឲ្យម្តាយនាងដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច៕