ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តព្រៃវែង ល្បី​ថា​ពូកែ​ទារប្រាក់​ទឹកតែ​

ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តព្រៃវែង ល្បី​ថា​ពូកែ​ទារប្រាក់​ទឹកតែ​

​    ​ខេត្តព្រៃវែង ៖ ចាប់តាំងពី​លោក​ទួន សុគន្ធ ត្រូវបានតែងតាំង​ជា​ប្រធាន​មន្ទីរ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តព្រៃវែង បន្តវេន​ពី​លោក​ប្រធាន​មន្ទីរ​ចាស់​ដែល​ដល់​អាយុ​ចូលនិវត្តន៍ និង​បាន​ទៅធ្វើជា​សមាជិក​ព្រឹទ្ធសភា​មក​នោះ លោក​ទួន សុគន្ធ ត្រូវបាន​មន្ត្រី​ជំវិញ​ខេត្ត និង​ម្ចាស់​ក្រុមហ៊ុន​មួយចំនួន​ដែល​រកស៊ី​នៅ​ខេត្តព្រៃវែង​ម្នាក់​បាននាំគ្នា​រិះគន់ថា​ប្រធាន​មន្ទីរ​មួយ​នេះ​ពូកែ​ទា​ប្រាក់​ទឹកតែ​ខ្លាំងណាស់ ថែមទាំង​មាន​ទេ​ព្យ​កុសល​និង​ជំនាញ​ខាង​រក យុទ្ធសាស្ត្រ​គាបសង្កត់​ពី​តាម​បណ្តា​មន្ទីរ និង​បណ្តា​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​ផ្គត់ផ្គង់ សម្ភារៈ​ឲ្យ​តាម​បណ្តា​មន្ទីរ​ទៀតផង​។​
​    ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅពេល​មន្ទីរ​នីមួយៗ​នៅ​ជុំវិញ​ខេត្ត​រត់​ឯកសារ សុំ​ដក​សាច់ប្រាក់​របស់ខ្លួន​ដោយ​ឆ្លងកាត់​ការ​ស៊ី​ញ៉េ​ពី​លោក​ប្រធាន​មន្ទីរ ទួន សុគន្ធ នោះ​គឺ សាមី​មន្ទីរ​មួយ​ត្រូវ​ចំណាយ​ប្រាក់​ទឹកតែ យ៉ាងច្រើន​ជូនទៅ​លោក​ប្រធាន​មន្ទីរ​រូបនេះ​នឹង មន្ត្រី​ជំនាញ​នៅ​ការិយាល័យ​ថវិកា ហើយ​ការ ទាមទារ​ប្រាក់​ទឹកតែ​ត្រូវបាន​គេ​កំណត់​តម្លៃ​សេវា ខុ​គ្នា​ទៅតាម​ប្រភេទ​សាច់ប្រាក់​របស់​មន្ទីរ​អង្គភាព​ទាំងនោះ​។ ចំពោះ​ប្រាក់​ដែល​គេ​ទាមទារ ប្រាក់​ថ្លៃ​សេវា​ខ្ព​ស់គឺ​ប្រាក់​លទ្ធកម្ម ជាហេតុ ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​មិន​ចង់​ហ៊ាន ចូលរួម​ដេញថ្លៃ​និង​ពិគ្រោះ​ថ្លៃ លើ​ការផ្គត់ផ្គង់​សម្ភារៈ​ជូន​មន្ទីរ​អង្គភាព​ទេ ប្រសិនបើ​ការដេញថ្លៃ ឬ​ការពិគ្រោះ​ថ្លៃ មានតម្លៃ​ព្យួរ​ទាប ដោយ​ពួកគេ​មិនអាច​មើលឃើញថា ចំណេញ ធ្វេ​ដង​គឺ​គេ​មិន​ធ្វើ​ឡើយ ដោយសារតែ​នៅពេល​គេ​ទទួលបាន​សិទ្ធិ​ផ្គត់ផ្គង់​ឬ​សាងសង់ ហើយ​ពេល​ដក​ប្រាក់​គឺ​លំបាក​ដោយសារ​អស់ប្រាក់​ទឹកតែ​ច្រើន​។
​    ​ករណីនេះ​តាម​បណ្តា​មន្ទីរ​មួយចំនួន​ក៍​ដូចជា​ក្រុមហ៊ុន​បាន​មតិ​ថា​ដើម្បី​ធ្វើ​ឲ្យ​ខេត្តព្រៃវែង​មានការ​អភិវឌ្ឍន៍​ឲ្យ​បានល្អ​ប្រសើរ​និង​បាត់​នៅ​អំពើពុករលួយ​ឲ្យ​មាន​ប្រសិទ្ធភាព​លុះត្រាតែ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ធ្វើការ​ទប់ស្កាត់​បញ្ហា​ទាមទារ​ប្រាក់​ទឹកតែ​ពី​សំណាក់​ប្រធាន មន្ទីរ​សេដ្ឋកិច្ច​និង​ហិញ្ញ​វត្ថុ​ខេត្តព្រៃវែង ទើប​អាច​ដំណើការ​បានល្អ​លើ​គ្រប់​វិស័យ​៕អូន-ព័៍ន្ធមុនីរ័ត្ន1-320x217

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya