ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » លោក គង់ ក្រឹ​ង មេ​ឈ្មួញ​ឈើ​ប្រណីត​ខុសច្បាប់​អាជ្ញាធរ​មើលរំលង​ ​

លោក គង់ ក្រឹ​ង មេ​ឈ្មួញ​ឈើ​ប្រណីត​ខុសច្បាប់​អាជ្ញាធរ​មើលរំលង​ ​

ក្រចេះ ៖ មេ​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ដ៏​ល្បី ល្បាញ​ប្រចាំ​ស្រុក  ស្នួល ខេត្តក្រចេះ ឈ្មោះ គង់ ក្រឹ​ង មិនដែល​មាន  នរណា​ហ៊ាន​ក្អក​ទេ ហើយ​បាន​ចេញមុខ​ប្រមូល​ទិញ​ឈើ  ដើម្បី​ដឹកចេញទៅ​លក់​នៅ​ស្រុក​វៀតណាម យ៉ាង​គគ្រឹកគគ្រេង​មិនដែល ខ្វល់ខ្វាយ​ពីបទ​បញ្ជា​របស់​ថ្នាក់ លើ​ក្នុងការ​បង្ក្រាប​បទល្មើស​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​សំណាក់​សមត្ថកិច្ច​ណាមួយ​ឡើយ ដោយសារតែ​គាត់​ត្រូវរ៉ូវ​ជាមួយ អាជ្ញាធរខេត្ត និង​សមត្ថកិច្ច​អស់​ទៅហើយ​។​
​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​តូចតាច ស្រុក ស្នួល​បានឱ្យ​អរិយធម៌​ដឹងថា​សមត្ថកិច្ច​និង ជំនាញ​រដ្ឋបាល​ព្រៃឈើ​បានដឹង អំពី​សកម្មភាព រកស៊ី​ប្រមូល​ទិញ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញទៅ ប្រទេស​វៀតណាម របស់លោក  គង់ ក្រឹ​ង ច្បាស់​ដូច​ថ្ងៃ ប៉ុន្តែ មិនដែល​មានការ​បង្ក្រាប​នោះ ទេ ព្រោះថា​លោក គង់ ក្រឹ​ង តែង តែ​ចេះ​សម្របសម្រួល​ចាយលុយ បង់​ឱ្យ​មន្ត្រី​ជំនាញ​និង សមត្ថកិច្ច ពាក់ព័ន្ធ​មិនឱ្យ​រំលង​នោះទេ ពិសេស​ច្រើនជាងគេ គឺ​ប៉ូលិស​សេដ្ឋកិច្ច ជុំ វណ្ណា ?
​ប្រជាពលរដ្ឋ​ដែល​បាន​ដឹងឮ  ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុស ច្បាប់​របស់លោក គង់ ក្រឹ​ង បានឱ្យដឹងថា អំពើ ល្មើសច្បាប់  ដ៏​ធំ​ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ឈើ ខុសច្បាប់​នាំឱ្យ​លោក គង់ ក្រឹ​ង  មានការ​អភិវឌ្ឍន៍​ផ្នែក​ជីវភាព  ផ្ទាល់ខ្លួន​យ៉ាង​ឆាប់ រហ័ស​មាន  លុយ​ទិញ​ដី​រាប់សែន​ដុល្លារ​មាន វីឡា​យ៉ាង​ធំ​ស្កឹមស្កៃ​និង​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​ជាច្រើន​កន្លែង ហើយក៏​គ្មាន​ជំនាញ​ណា​ហ៊ាន​ចុះទៅ​បង្ក្រាប​ឡើយ​។​
​ប្រជាពលរដ្ឋ​បានឱ្យដឹងថា លោក គង់ ក្រឹ​ង ពោរពេញ ដោយ  អំណាច​ឥទ្ធិពល​គ្មាន​នរណា ហ៊ាន​ប៉ះពាល់​បាន​សូម្បីតែ​សម​ត្ត កិច្ច​ជំនាញ​តូចតាច​ក៏​ធ្លាប់បាន លើកឡើង​ផងដែរ​ថា សិទ្ធិ​- អំណាច​របស់ លោក គង់ ក្រឹ​ង  ស្ទើរតែ​ស្មើនឹង​ស្តេចត្រាញ់​ប្រចាំ ស្រុក​ស្នួល​ទៅហើយ ដោយសារ តែ​សកម្មភាព​ជួញដូរ នាំចេញ ឈើ​ប្រណីត​ខុសច្បាប់​ក្នុង​មួយ ថ្ងៃៗ​រាប់សិប​តោន​។
​ពាក់ព័ន្ធ​នឹង​ជំនួញ  ឈើ​ខុសច្បាប់​កំពុង​ជះឥទ្ធិពល  មិនល្អ​ដល់ ថ្នាក់ លើ​ព្រោះ​ការរកស៊ី​ទិញ​ប្រណី​តទៅ​វៀតណាម  ក្រោម អំណាច របស់លោក គង់  ក្រឹ​ង មាន​រូបភាព​យ៉ាង​គគ្រឹក  គគ្រេង​ហាក់ដូចជា​មើលស្រាល ចំពោះ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​
​ប្រជាពលរដ្ឋ​ក៏ដូចជា មន្ត្រីរាជការ​តូចតាច​បានឱ្យដឹងថា លោក គង់ ក្រឹ​ង មានឱកាស ដឹកជញ្ជូន​ឈើ​ប្រណីត​លក់​ឱ្យទៅ​វៀតណាម​ជា រៀងរាល់​យប់​ថ្ងៃ ទោះជា​ពេល​រឹតបន្តឹង​ក៏​ពួកគេ  នៅតែ​ប្រព្រឹត្ត​ភាពអនាធិបតេយ្យ មិនដែល​ក្រែង​ញញើត អ្វី ឡើយ ដែល​ពេលខ្លះ​លោក គង់ ក្រឹ​ង បាន​អួតអាង​ប្រាប់​គេឯង​ថា​ខ្លួន ជា​អ្នក​រកលុយ​បង់​ជូន​ថ្នាក់លើ គ្រប់ លំដាប់ថ្នាក់​រួច​អស់ហើយ ដូច្នេះ​គ្រប់​សកម្មភាព​របស់ខ្លួន គ្មាន​ថ្នាក់លើ​ណា​ចាត់វិធានការ  ទប់ស្កាត់​នោះ ឡើយ ។​

​សូម្បីតែ​មន្ត្រី  ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​នគរបាល​ការពារ​ព្រំដែន​តាម​វរៈ​នានា​ក៏​មិនដែល​ហ៊ាន​ហើបមាត់​អ្វី ទាំងអស់​ព្រោះ​លោក គង់ ក្រឹ​ង  បាន​បែងចែក​ផលប្រយោជន៍ ជាប់​ជាប្រចាំ​ដើម្បី​កុំឱ្យ​រំខាន ដល់​ការរកស៊ី​ដឹក ជញ្ជូន​ឈើ​ខុស ច្បាប់​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន ។​
​លោក គង់ ក្រឹ​ង កំពុងតែ​បង្ក ព្យុះភ្លៀង​ក្នុងការ​រកស៊ី​ប្រមូល ទិញ​ដឹកជញ្ជូន​ឈើ​ប្រណីត ខុសច្បាប់​ចេញពី ស្រុក ចិត្រ​បូរី  និង​តាម​បណ្តា​ខេត្ត​មួយចំនួន ទៀត ដើម្បី​ដឹកជញ្ជូន​ឈើ​ប្រណីត  ហើយ​លោក គង់ ក្រឹ​ង គ្រាន់ តែ​ជួយ​ធ្វើជា​ខ្នងបង្អែក​មិនសូវ ចេញ​មុខជា​សាធារណៈ​នោះទេ  ប៉ុន្តែ​គ្រប់ការ​ដឹកជញ្ជូន​ឈើ​ទាំង អស់គេ​ដឹងថា ជា​ឈើ​របស់  លោក​គង់​ក្រឹ​ង ។​
​ចំពោះ​ការលើកឡើង​ពី​សំណាក់​ពលរដ្ឋ និង​មន្ត្រីរាជការ​ឋានៈ​តូចតាច​ខាងលើនេះ អរិយធម៌​បាន​ព្យាយាម​ទាក់ទង លោក គង់ ក្រឹ​ង នោះដែរ តែ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន ចំណែក​លោក​អភិបាលខេត្ត​ទូរស័ព្ទ​ចូល​ហើយ​តែ​គ្មាន​អ្នក​លើក​ទទួល​៕ ដោយ​៖ មាស រដ្ឋា​
wood_kratie4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya