ភ្នំពេញ៖ នៅម៉ោងប្រមាណ១០និង៣០ នាទី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ឃ្លាំងផ្នែក ខាងក្រោយ នៃរោងចក្រ វេងស្រេងហុក បន្ទាប់ពីទុសេខ្សែភ្លើង បង្កការឆាបឆេះបានបន្តិច ក៏ត្រូវបានអាជ្ញាធរសង្កាត់ ជួយអន្តរគមន៍បាន ទាន់ពេលវេលា ។ អគ្គិភ័យបង្កឡើងដោយសារ ទុសេខ្សែភ្លើង ផ្នែកខាងក្នុងឃ្លាំង នៅក្រោយរោងចក្រ ផលិតកញ្ចក់ វេងស្រេងហុក ស្ថិតនៅក្រុមទី៥ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ភ្លើងបានឆេះមួយស្របក់ប៉ុណ្ណោះ បន្ទាប់ពីលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានដឹកនាំ កម្លាំងប្រជាការពារចុះជួយពន្លត់ និងអន្តរគមន៍បានទាន់ពេល ហើយត្រឹមតែប៉ុណ្ណឹងទេ លោកចៅសង្កាត់ក៏នៅតែមិនទុកចិត្ត១០០% ថាភ្លើងរលត់នោះ លោក ក៏បានទាក់ទងទៅកាន់ការិយាល័យ ពន្លត់អគ្គិភ័យដើម្បីស្នើសុំរថយន្តមកជួយពន្លត់ ទីបំផុតក៏រលត់ជាស្ថាពរដោយប្រើប្រាស់ រថយន្តពន្លត់មួយគ្រឿង។ យ៉ាងណាក៏ដោយមកទល់ពេលនេះ មិនទាន់មាន សេចក្តីរាយការណ៍លំអិត អំពីទំហំនៃការខូចខាតនោះទេ៕
» ព័ត៌មានជាតិ » ពន្លត់ទាន់ពេល ឆេះឃ្លាំងវេងស្រេងហុក