ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤បន្តថា “សភាមិនអាចកោះហៅតាមតែចិត្តបានទេ គឺត្រូវធ្វើលិខិតទៅក្រសួងមហាផ្ទៃដើម្បីឲ្យក្រសួងមហាផ្ទៃសម្រេចថាគួរតែអញ្ជើញឯកឧត្តម ប៉ា សុជា តិវង្ស ទៅបំភ្លឺនៅ សភាឬអត់?។ ព្រោះនេះជាឋានុក្រមនៃការងារ មិនមែននឹកឃើញហៅ ហៅបានឯណា?។ ហើយម្យ៉ាងទៀតក្រសួងមហាផ្ទៃ ជាអាណាព្យាបាល របស់ សាលារាជធានីភ្នំពេញ”។
បន្ទាប់ពីលោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្ស សង្គ្រោះ ជាតិ គ្រោងនឹងឲ្យគណៈកម្មការសភា ដែលដឹកនាំដោយ គណបក្សសង្គ្រោះជាតិ ហៅលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញមកបំភ្លឺពាក់ព័ន្ធតំបន់បឹងកក់នោះ ត្រូវបានសាលារាជធានីភ្នំពេញឆ្លើយតបវិញថា ការឆ្លើយបំភ្លឺធ្វើទៅបានល្គឹកណា មានការអនុញ្ញាតពីក្រសួងមហាផ្ទៃជាមុនសិន។
លោក ខៀវ សុភ័ក្ត្រ អ្នកនាំពាក្យ ក្រសួង មហាផ្ទៃបានចាត់ទុកការកោះហៅ អភិបាលរាជធានីភ្នំពេញ ទៅស្រាយបំភ្លឺនៅរដ្ឋសភា មិនទាន់មានច្បាប់ចែងនោះទេ។ លោក និយាយថា” បើពិនិត្យតាមផ្លូវច្បាប់យើងឃើញថា អភិបាលខេត្តក្រុងទទួល ខុសត្រូវជាមួយនឹង រាជរដ្ឋាភិបាល។ ប៉ុន្តែមិនទទួលខុសត្រូវនៅចំពោះមុខរដ្ឋសភានោះទេ។ នេះបើផ្អែក តាមផ្លូវច្បាប់។ ហើយបើយើងមើលរដ្ឋធម្មនុញ្ញសភាអាចកោះប្រជុំបានតែរដ្ឋមន្ត្រីទេ។ ពូក៏មិនទាន់ច្បាស់ពីផ្លូវច្បាប់ដែរ។ តែទោះជាយ៉ាងណាក៏ដោយខ្ញុំគិតថាកោះហៅ អភិបាលរាជធានីឬ អភិបាលខេត្តមកស្រាយបំភ្លឺនៅ មុខគណៈ កម្មការសភាដូចជាមិនទាន់ មានច្បាប់ចែងក្នុងរដ្ឋធម្មនុញ្ញនៅឡើយ”។
បើតាម លោក ខៀវ សុភ័ក្ត្រ ប្រសិនបើមានលិខិតសភាផ្ញើ មកកាន់ក្រសួងមហាផ្ទៃដើម្បី កោះអញ្ជើញ លោក ប៉ា សុជាតិវង្ស ការអនុញ្ញាតឬមិនអនុញ្ញាត អាស្រ័យ ទៅលើច្បាប់ មានចែងក្នុងរដ្ឋធម្មនុញ្ញ។ សូមបញ្ជាក់ថា ក្រោយការចុះត្រួតពិនិត្យ ដោយផ្ទាល់ពីសំណាក់ លោក កឹម សុខា និង លោក សម រង្ស៊ី ទៅកាន់តំបន់ បឹងកក់បន្ទាប់ពី មានការចាប់ឃុំខ្លួនស្ត្រី អ្នកភូមិបឹងកក់ ចំនួន៧នាក់ហើយនោះ លោក កឹមសុខា បានលើកឡើងថានឹងជំរុញ ឲ្យគណៈកម្មការសភា ដឹកនាំដោយ គណបក្សសង្គ្រោះជាតិ កោះហៅលោក ប៉ា សុជាតិវង្ស មកឆ្លើយបំភ្លឺជុំវិញសំណុំរឿងបឹងកក់នេះ៕