ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានអន្តរជាតិ » ប៉ះទង្គិចគ្នានៅលីប៊ី ស្លាប់កើនដល់៣៥៦ នាក់ហើយ

ប៉ះទង្គិចគ្នានៅលីប៊ី ស្លាប់កើនដល់៣៥៦ នាក់ហើយ

នៅថ្ងៃអាទិត្យទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៤នេះ មនុស្សចំនួន ១៦ នាក់ត្រូវបានស្លាប់ក្នុងការប៉ះទង្គិចគ្នារវាង កងទ័ពប្រទេសលីប៊ី និងក្រុមប្រដាប់អាវុធរដ្ឋឥស្លាម នាប៉ែកខាងកើតនៃទីក្រុង ប៊ែងហ្គាហ្សី។រហូតមកទល់ពេលនេះ ចំនួនអ្នកស្លាប់សរុបកើនដល់ ៣៥៦ នាក់ហើយក្នុងការវាយប្រហារខាងលើនេះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី១៦ខែវិច្ឆិកាឆ្នាំ២០១៤នេះ ដោយផ្អែកតាមប្រភពព័ត៌មាន នៅមជ្ឈមណ្ឌលសុខភាពប្រចាំទីក្រុងប៊ែងហ្គាហ្សី បានឲ្យដឹងថា មជ្ឈមណ្ឌលបានទទួលសាកសពចំនួន ១៦ នាក់ដែលបានស្លាប់ក្នុងការបាញ់គ្នាទៅវិញទៅមក រវាង យោធាលីប៊ី និងពួកសកម្មយុទ្ធឥស្លាម។

កងទ័ពប្រទេសលីប៊ី ដែលដឹកនាំដោយ មេបញ្ជាការ លោក Khalifa Haftar បាន ប្រយុទ្ធប្រឆាំងជាមួយ ពួកប្រដាប់អាវុធរដ្ឋឥស្លាម នៅក្នុងទីក្រុងប៊ែងហ្គាហ្សី តាំងពីពាក់កណ្តាល ខែតុលាមកម្ល៉ះក្នុងគោលបំណងវាយដណ្តើមទីក្រុងនេះមកវិញ​ ៕

ថងង

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya