ភ្នំពេញ៖ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១៣លើក (យប់ ០៧លើក), មានមនុស្សស្លាប់ ០៩នាក់ (ប្រុស) រងរបួសធ្ងន់ ១៧នាក់ (ស្រី ០៧នាក់) និងរងរបួសស្រាល ១៨នាក់ (ស្រី ០៤នាក់)។
យោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើក បានបង្កឲ្យខូចខាតយានយន្តសរុប ២៣គ្រឿង ក្នុងនោះម៉ូតូ ១២គ្រឿង, រថយន្តធុនតូច ០៧គ្រឿង, រថយន្តធុនធំ ០១គ្រឿង និងយានផ្សេងៗ ០៣គ្រឿង។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពី កត្តាល្បឿន ០៦លើក, មិនប្រកាន់ស្តាំ ០២លើក, ប្រជែងគ្រោះថ្នាក់ ០២លើក, បើកបរងងុយដេក ០១លើក, កត្តាយានយន្ត ០១លើក និងត្រាក់ទ័រក្រឡាប់ ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួកសុវត្ថិភាព ២០នាក់ (យប់ ១៣នាក់)។
ចំពោះរថយន្ត ដែលទទួលរងការផាកពិន័យ នៅអង្គភាព នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ មានចំនួន ៦២៤គ្រឿង គឺរថយន្តទេសចរណ៍គ្រួសារ ៧៨គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៣១០គ្រឿង, រថយន្តដឹកទំនិញធុនតូច ៤២គ្រឿង និងរថយន្តដឹកទំនិញធុនធំ ១៩៤គ្រឿង។ រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ពិន័យរួចរាល់ នៅស្នងការដ្ឋាននគរបាលខេត្ត ៥៤៤គ្រឿង, នៅអធិការដ្ឋាននគរបាលស្រុក ៣១គ្រឿង និងនៅនាយកដ្ឋានសណ្តាប់ធ្នាប់ ៤៩គ្រឿង៕