ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៦វិច្ឆិកា នេះ ប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លី សកម្មជនការពារសិទ្ធិមនុស្ស និងព្រះសង្ឃ បានប្រមូលផ្តុំនៅមុខមណ្ឌលកែប្រែ ម១ និងម២ ឬពន្ធនាគារព្រៃស ដើម្បីទាមទារឲ្យដោះលែងសកម្មជនដីធ្លីនៅបឹងកក់ រួមទាំងអតីតព្រះសង្ឃ និងសកម្មជនគណបក្សសង្គ្រោះជាតិ សរុប ១៥ នាក់ ។
ក្រុមសកម្មជន ដីធ្លី និងព្រះសង្ឃ បានប្រមូលផ្តុំ ដាក់ញត្តិ ទៅកាន់រដ្ឋសភា កាលពីព្រឹកថ្ងៃសុក្រ ទី១៤វិច្ឆិកា ដើម្បីស្វែងរកអន្តរាគមន៍ ក្នុងករណីតុលាការ កាត់ទោស និងឃុំឃាំងសកម្មជនដីធ្លី នៅបឹងកក់ និងអតីតព្រះសង្ឃ ព្រមទាំងសកម្មជននយោបាយ ចាប់តាំងពីថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០១៤។