ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » ស្រី​ប្រកាន់​ប្រុស​ប្រកែក រឿង​ពីបទ​រំលោភ​សេពសន្ថវៈ ​

ស្រី​ប្រកាន់​ប្រុស​ប្រកែក រឿង​ពីបទ​រំលោភ​សេពសន្ថវៈ ​

ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្នុងភូមិ​អន្លង់​គង​ចាស់ សង្កាត់​ព្រៃ​ស ខ​ណ្ដ​ដង្កោ រាជធានី​ភ្នំពេញ ។​
​រឿងរ៉ាវ​រំលោភ​សេពសន្ថវៈ​រវាង​ក្មេងស្រី​ទើបតែ​នា​ប​អាយុ​៧​ឆ្នាំ និង​ក្មេងប្រុស​អាយុ​១៧​ឆ្នាំ​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា រស់​ក្បែរ​ខាង​គ្នា ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​ក្នុងការ​ដោះស្រាយ ព្រោះថា​ក្មេងប្រុស​សង្ស័យ​មិនបាន​សារភាព គឺ​ប្រកែក​ដោះសារ ដោយ​និយាយថា គេ​មូល​បង្កាច់​ខ្លួន ។​
​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ វ​.​រ​.​ម អាយុ ៧​ឆ្នាំ​។ ចំណែក​ក្មេងប្រុស​ជនសង្ស័យ​មានឈ្មោះ ស្នា ចិត្រ ហៅ​ស្នូក អាយុ​១៧​ឆ្នាំ ជ​សិស្ស​រៀន​ថ្នាក់​ទី​៩​ថ្មី មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​ក្បែរ​ខាង​គ្នា​។​
មុនពេល​កើតហេតុ ឪពុក​របស់​ក្មេងស្រី​រងគ្រោះ​កំពុង​ផឹកស៊ី​នៅ​ភូមិ​ពាម សង្កាត់​ព្រៃ​ស ហើយក៏​ឃើញ​ក្មេងប្រុស​នោះ​ជិះ​ម៉ូតូ​កាត់​វង់​ផឹក ក៏​ហៅ​ឲ្យ​ជួយ​ឌុប​កូនស្រី​ខ្លួន​ទៅផ្ទះ ព្រោះ​ផ្ទះ​នៅក្បែរ​គ្នា ។ នៅពេលដែល​ឌុប​ក្មេងស្រី​រងគ្រោះ​ទៅ ពុំបាន​ឌុប​ទៅដល់​ផ្ទះ​ទេ គឺ​ក្មេងប្រុស​ជនសង្ស័យ​ឌុប​ក្មេងស្រី​រងគ្រោះ​ចូល​ព្រៃ​ស្ងាត់​មួយ ហើយក៏​ដោះអាវ​អៀម​ចេញរួច​ធ្វើ​សកម្មភាព​ដោយ​ដាក់​ប្រដាប់ភេទ​របស់ ខ្លួន​លើ​ប្រដាប់ភេទ​ក្មេងស្រី​រងគ្រោះ ។ ក្រោយ​កើតហេតុ​ក្មេងស្រី​បាន​ទៅដល់​ផ្ទះ ក៏​និយាយប្រាប់​ម្តាយ​របស់គេ ទើប​កើតជា​រឿង​ប្តឹង​គ្នា​មកដល់​សមត្ថកិច្ច​ប៉ុ​សិ៏្ត​រដ្ឋបាល​ព្រៃ​ស ។​
​នៅ​មុនពេល​កើតហេតុ ខ្លួន​បាន​ចេញពីផ្ទះ​ទៅ​នំ​នៅផ្ទះ​មីង​ណាត​យកទៅ​ឲ្យ​ប៉ា​នៅ​កន្លែង ផឹក ។ ពេលនោះ​ប៉ា​របស់គេ​ក៏ ឲ្យ​ជិះ​ម៉ូតូ​ជាមួយ​ជនសង្ស័យ​ទៅផ្ទះ ហើយ​ពេល​ជិះ​ម៉ូតូ​ដល់​ពាក់​កណ្តាលផ្លូវ ស្រាប់​ជនសង្ស័យ​ឌុប​ខ្លួន​ចូល​ព្រៃ​សង្កែ​ក្រាស់ៗ​ហើយ​ខ្ទប់មាត់​រួច បី​ចូល​ក្នុងព្រៃ​សង្កែ​នោះ ហើយ​ធ្វើ​សកម្មភាព​សោយ​អៀម រួច​យក​ប្រដាប់ភេទ​ដាក់​លើ​ប្រភេទ​ខ្លួន បន្ទាប់​ក៏​ឌុប​ទៅផ្ទះ​វិញ ៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya