ភ្នំពេញ ៖ កម្លាំងអន្ដោប្រវេសន៍ក្រសួងមហាផ្ទៃ ចុះឆែកឆេរលំនៅឋានច្រើនកន្លែង និង ឃាត់ខ្លួនជនជាតិវៀតណាម ទាំងឡាយណា ដែលមក រស់នៅ និងរកស៊ីលើទឹកដីកម្ពុជា មិនមានលិខិតស្នាមត្រឹមត្រូវ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ។
កម្លាំងនគរបាលនៃអគ្គនាយក ដ្ឋានអន្ដោប្រវេសន៍ ក្រសួង មហាផ្ទៃ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ចុះឃាត់ជនជាតិវៀតណាមចំនួន៩ នាក់នៅក្នុងភូមិទ្រា២ ភូមិទ្រា៤ និងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនជាតិវៀតណាមទាំងនោះ ត្រូវបាន សមត្ថកិច្ចរាយការណ៍ថា មកស្នាក់នៅនិងរក ស៊ីក្នុងប្រទេសកម្ពុជា ពុំមានលិខិត ស្នាមត្រឹម ត្រូវនោះឡើយ ហើយពួកគេទាំងនោះប្រកប របររកស៊ីដូចជាជាងឈើ ដើរលក់ឆ្នោត សន្លឹក ទិញអេតចាយ និងលក់គ្រឿងហូបចុះជាដើម ៕
» Breaking News, ព័ត៌មានជាតិ » ឃាត់ខ្លួនជនជាតិយួនខុសច្បាប់ ៩ នាក់នៅសង្កាត់ស្ទឹងមានជ័យ