ឥណ្ឌា៖ កាលពីព្រឹកថ្ងៃសុក្រនេះកងកម្លាំងសន្តិសុខឥណ្ឌា បានបាញ់បសម្លាប់ ក្រុមជីវពល២នាក់ នៅក្នុងតំបន់កាស្មៀរ ក្រោយការប៉ះគ្នានៅតំបន់ភាគខាងជើងរដ្ឋចាមមូ និងរដ្ឋកាស្មៀរ ។
កងកម្លាំងសន្តិសុខ បានបើកបេសកកម្មស្វែងរក នៅក្នុងភូមិជូនីហ្គាម នៃស្រុកឃូលហ្គាម ដើម្បីតាមប្រម៉ាញ់ក្រុមជីវពលដែលបានលាក់ខ្លួននៅក្នុងផ្ទះអ្នកភូមិ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ក្រុមជីវពលទាំងនោះ បានបាញ់តបតមកលើកងកម្លាំងប្រដាប់អាវុធ ហើយជាលទ្ធផល សាកសពជីវពល២នាក់ ត្រូវបានបាញ់សម្លាប់ក្នុងថ្លុកឈាមក្រោមដំបូលផ្ទះ។
សូមបញ្ជាក់ថា ជារឿយៗ ក្រុមជីវពលតែងតែធ្វើការវាយប្រហារមកលើមូលដ្ឋានឈរជើងរបស់កងកម្លាំង សន្តិសុខ នៅក្នុងតំបន់កាស្មៀរ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០រហូតមក ជាពេលដែលមានការបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌា នៅក្នុងតំបន់បែងចែកដែល មានការប្រទាញប្រទង់គ្នារវាងរដ្ឋាភិបាលឥណ្ឌា និងប្រទេសប៉ាគីស្ថាន និងបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ អំឡុងរយៈពេលជិត២ទសវត្សរ៍កន្លងមកនេះ៕