កណ្តាល ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ កាលពីម៉ោងជាង៣រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ពីបទរំលោភសេពសន្ថវៈ លើក្មេងស្រីអាយុ១៥ឆ្នាំ បានសម្រេចជាច្រើនដង។
សមត្ថកិច្ចស្រុក ខ្សាច់កណ្តាល បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ឡន ចិន អាយុ២០ឆ្នាំ មុខរបរជាកសិករ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុ ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ប.ភ អាយុ១៥ឆ្នាំ ជាកសិករ នៅភូមិឃុំកើតហេតុ ត្រូវជាប្អូនថ្លៃជនសង្ស័យ ។
ប៉ូលិសបាន ដកស្រង់ ពាក្យបណ្តឹងរបស់ ជនរងគ្រោះ ឲ្យដឹងថា ក្នុងកំឡុងខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោងប្រមាណជា ៨យប់ ប្រពន្ធជនសង្ស័យ ឈ្មោះ ប.ន ត្រូវជាបងបង្កើត របស់ជនរងគ្រោះ បានឲ្យជនរងគ្រោះ ទៅមើលកូនរបស់ខ្លួន នៅផ្ទះខ្លួន អាយុ២ឆ្នាំ ហើយខ្លួនទៅលក់នំ នៅកន្លែងរាំធុងបាស់។ ជនសង្ស័យ ដោយមានឱកាសស្ងាត់ ក៍ចាប់ជនរងគ្រោះ ដែលកំពុងដេកជាមួយក្មួយ រំលោភរហូតដល់បានសំរេច។ បន្ទាប់មក ជនសង្ស័យ គម្រាមជនរងគ្រោះ មិនឲ្យប្រាប់អ្នកណាទាំងអស់។ ក្រោយមកទៀត ជនសង្ស័យ តែងតែស្កាត់ជួបជនរងគ្រោះ រួមភេទបាន ៣ ដងទៀត ។
ប៉ូលិសបាន បន្តថា លុះដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោងជាង ១១ យប់ ជនរងគ្រោះ បានដេកនៅលើផ្ទះរបស់ខ្លួន ជាមួយម្តាយ ប៉ុន្តែដេកនៅបន្ទប់ខាងក្រោយ ជនសង្ស័យ ក៍ឡើងទៅចាប់រំលោភ ជនរងគ្រោះបានម្តងទៀត ពេលរំលោភ ហើយជនសង្ស័យ បានអង្គុយនៅកាំជណ្តើរផ្ទះជនរងគ្រោះ។ ពេលនោះ ប្រពន្ធជនសង្ស័យ ឃើញ ក៍មានការសង្ស័យ លុះព្រឹកឡើង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ បានសួរ ជនរងគ្រោះ។ ជនរងគ្រោះ ក៍ប្រាប់ឪពុកម្តាយ ព្រមទាំងប្រពន្ធជនសង្ស័យ ពីដំណើររឿងទាំងអស់ បន្ទាប់មក ពួកគេក៏បានមកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍វិហារសូគ៌ ឲ្យឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនតុលាការខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕