ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន​យុវជន​សាំ​ម៉ូ​រ៉ៃ​២ នាក់​ប្រើប្រាស់​គ្រឿងញៀន​

ចាប់ខ្លួន​យុវជន​សាំ​ម៉ូ​រ៉ៃ​២ នាក់​ប្រើប្រាស់​គ្រឿងញៀន​

​កំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ចាប់ខ្លួន យុវជន​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​២​នាក់ ខណៈ​ពួកគេ​សម្ងំ​សេព​គ្រឿងញៀន​នៅក្នុង​គុម្ពោត​ព្រៃ​មួយកន្លែង​។​
​ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង​វេលា​ម៉ោង​៣​និង​០៥​នាទី​ល្ងាច​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​អូរ​កញ្ចប់ ស្ថិតក្នុង​ភូមិ​កែវ​ឡា​ត ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​
​ជនសង្ស័យ​ទាំង​២​នាក់​មាន ១. ឈ្មោះ ប៉ាង រ៉ា​ឌី អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ កែវ​ឡា​ត ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ និង​២.​ឈ្មោះ អ៊ឹង រ៉ា​ឌី អាយុ​១៨​ឆ្នាំ រស់នៅ​អ្នក​លឿង ខេត្តព្រៃវែង និង​ទើប​មក​ស្នាក់នៅ​ក្នុងភូមិ​ឃុំ​ខាងលើនេះ​។ ពួកគេ​ត្រូវបាន​ចាប់ខ្លួន ក្នុងពេល​កំពុង​សេព​គ្រឿងញៀន​ក្នុង​គុម្ពោធ​ព្រៃ​នៅ​ចំណុច​អូរ​កញ្ចប់ ភូមិ​ឃុំ​ខាងលើ​។​
​វត្ថុតាង​ដែល​រឹបអូស​បានរួម​មាន​ម៉ូតូ​មួយគ្រឿង ពាក់​ស្លាក​ភ្នំពេញ​1Q-9696,​ដាវ​សាំ​ម៉ូ​រ៉ៃ​មួយ​ដើម ជា​របស់​ឈ្មោះ អ៊ឹង សុធី និង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។​
​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា​នេះ ៕

ចចវវ0077

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya