ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » នារី​ម្នាក់​សង្ស័យ​ចាញ់ល្បែង លោតទឹក​សម្លាប់ខ្លួន

នារី​ម្នាក់​សង្ស័យ​ចាញ់ល្បែង លោតទឹក​សម្លាប់ខ្លួន

​ភ្នំពេញ ៖  កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​១៤ ខែវិច្ឆិកា ២០១៤ នៅ​ទន្លេបាសាក់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​ដំបូង​គេ​ឃើញ​នារី​រងគ្រោះ​ដើរមក​ដល់​លើ​ស្ពាន​បាន​និយាយ​ទូរស័ព្ទ​មួយ សន្ទុះ ។ ក្រោយមក​ក៏បាន​ដោះ​ស្បែកជើង និង​ទុក​កាបូប​នៅលើ ស្ពាន រួច​ក៏​លោត​ចូលក្នុង​ទឹកទន្លេ​លិចខ្លួន​បាត់ស្រមោល​ម្តង ។​
ប្អូនស្រី​របស់គាត់​ឈ្មោះ ហ៊ួ​ន សុធា​រី អាយុ​២១​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ បាន​សម្ងំ​នៅក្នុង​ផ្ទះ​៣​ថ្ងៃ​ដោយ​មិន​ដើរ​ទៅណា​ទេ គឺ​អង្គុយ​ចាក់​រួប​មច្ឆា​ពរ​កូន ។ បន្ទាបពី​សម្ងំ​ចាក់​រូប​ខាងលើ​អស់​រយៈពេល​៣​ថ្ងៃ មកដល់​វេលា​ម៉ោង​៤​រសៀល​ថ្ងៃកើតហេតុ នាង​ក៏បាន​ចេញ​ដើរលេង ស្រាប់តែ​មុន​កើតហេតុ​បន្តិច​នារី​រងគ្រោះ​បាន​ទូរស័ព្ទ​មក​ប្រាប់​បង ស្រី​ទាំង​យំ​អ៊ួ​ល​ដើម​កថា “​បង​ខ្ញុំ​អស់រលីង​ហើយ ពេលនោះ​បងស្រី​នារី​រងគ្រោះ​បាន​ឆ្លើយតប​ទៅ​នារី​រងគ្រោះ​បែប​លេងសើច ថា អើបើ​អស់រលីង​ហើយ​លោតទឹក​សម្លាប់ខ្លួន​ទៅ​” ។ បន្ទាប់មក​នារី​រងគ្រោះ​បិទ​ទូរស័ព្ទ រួច​ក៏​ទូរស័ព្ទ​ទៅប្រាប់​ប៉ា​របស់​នាង​ថា “​ប៉ា​ខ្ញុំ​លោតទឹក​សម្លាប់ខ្លួន​ហើយៗ​ក៏បាន​បិទ​ទូ​ស័ព្ទ និង​បាន​លោតទឹក​សម្លាប់ខ្លួន​តែម្តង​” ។​

​បើ តាម​ប្រភពពី​បងស្រី​នារី​រងគ្រោះ​ដដែល បាន​ប្រាប់ឱ្យដឹង​បន្តទៀតថា ប្អូនស្រី​របស់គាត់​(​នារី​រងគ្រោះ​) ចូលចិត្ត​ទៅលេង​ល្បែង​ក្នុង​កាស៊ីណូ​ណាស់ ហើយ​មានពេលខ្លះ​ចាញ់ល្បែង​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យកលុយ​មកលេង​ល្បែង​ទៀត ៕
14

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya