បាត់ដំបង ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីសមត្ថកិច្ច បានឃាត់ ខ្លួន ក្នុងបទល្មើសជាក់ស្តែង កាលពីវេលាម៉ោង ៧យប់ថ្ងៃទី១៤ខែវិច្ឆិកា នៅចំណុច ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបងកន្លងទៅ។ កាលពីវេលាម៉ោង ៧យប់ថ្ងៃ ទី១៤ខែវិច្ឆិកា នៅចំណុចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បន្ទាប់ពីកម្លាំង បាន ទទួល ព័ត៌មាន ថា មានករណីជួញដូរគ្រឿងញៀនមួយនៅចំណុចខាងលើភ្លាម លោក បានដឹកនាំកម្លាំង ចុះបង្ក្រាបនិង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ថុល ចំរ៉ុង ហៅ តឿ ភេទប្រុសអាយុ២២ឆ្នាំ រស់នៅផ្ទះលេខ២២៤ក្រុមទីភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងរឹបអូសបានថ្នាំញៀន ប្រភេទម៉ាទឹកកក៣ថង់ស្មើនិង០.៧៥ក្រាម ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ១គ្រឿង ខណៈជនសង្ស័យ កំពុងធ្វើសកម្មភាព ជួញដូរគ្រឿងញៀន រួចនាំយកសាកសួរ។
ជនស្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីជួញដូរគ្រឿងញៀន ពិតប្រាកដមែន៕