សៀមរាប: មនុស្ស ៣ នាក់ បានស្លាប់ និងរបួសធ្ងន់១១នាក់ ក្នុងគ្រោះថ្នាក់រវាងរថយន្ត ២ គ្រឿង បុកគ្នា ពេញទំហឹងកាលពីម៉ោងជាង ១ រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
ប្រភពព័ត៌មានពីខេត្តសៀមរាប បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត តូយូតា កាមរី ពណ៌ខ្មៅ មួយគ្រឿង បានបើកយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត ម៉ាកតូយូតា កាមរី ពណ៌ខ្មៅ ដូចចគ្នាបានបើកយ៉ាងលឿន ក្នុងទិសដៅបញ្ច្រាសគ្នា ចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្ត ទាំង ២ គ្រឿង រួញផ្នែកមុខ និងអ្នកខ្លះកៀបជាប់ក្នុងរថយន្ត បណ្តាលឲ្យមនុស្ស ៣ នាក់ បានស្លាប់ភ្លាមៗ និង១១នាក់ ( ក្នុងនោះ មានស្រី ៣នាក់ ) រងរបួសធ្ងន់ស្រាល។
ក្រោយពីកើតហេតុភ្លាម សមត្ថកិច្ចជំនាញ បានទៅដល់ និងបានជួយគាស់យកជនរងគ្រោះមកក្រៅ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ដោយឡែករថយន្តទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុក។ រីឯសពត្រូវបានសមត្ថកិច្ច ទាក់ទងទៅក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ៕