ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងចេញមកពីក្លិបរាំកម្សាន្ដហើយ ត្រូវក្រុមក្មេងស្ទាវមួយក្រុមមានគ្នាជាង ១០នាក់ជិះម៉ូតូពី៥ទៅ៦គ្រឿងបានដេញ កាប់ប្លន់យកម៉ូតូពីជនរងគ្រោះដែល កំពុងធ្វើដំណើររហូតធ្វើឱ្យជ្រុលទៅបុកម៉ូតូរបស់អ្នកធ្វើដំណើរ ផ្សេងទៀតបណ្ដាល ឱ្យដូលធ្វើឱ្យជនល្មើសធ្វើសកម្មភាពមិនបានសម្រេច ។
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូល ថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៤ ស្ថិតនៅ តាមផ្លូវព្រះសីហនុទល់មុខផ្ទះលក់ផ្លែ ឈើយីហោស្រីមុំមក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។
មុនពេលកើតហេតុគេ បានឃើញយុវជន៤នាក់បានជិះម៉ូតូពីរ គ្រឿងមួយគ្រឿងម៉ាកស្មាស់និងមួយ គ្រឿងទៀតម៉ាកស្ដូពីដោយពួកគេទើប តែជិះចេញមកពីក្លិបរាំកម្សាន្ដមកក៏ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះសីហនុ ក្នុង ទិសដៅជើងទៅត្បូង ក៏ស្រាប់តែមាន ក្រុមចោរប្លន់ជាង១០នាក់ជិះម៉ូតូ៥ទៅ ៦គ្រឿងមិនដឹងថា ពួកគេមកពីណានោះ ទេ បានមកព័ទ្ធវាយទៅលើពួកគេកាន់ សុទ្ធតែដាវសាំមូរ៉ៃបានកាប់ទៅលើពួក គេពីក្រោយពេលដែរកំពុងធ្វើដំណើរ តាមផ្លូវក៏ជ្រុលទៅបុកនិងម៉ូតូពីរគ្រឿង ទៀតនោះក៏បណ្ដាលឱ្យដួលគរលើគ្នានៅកណ្ដាលផ្លូវ ។ ឃើញដូច្នេះក្រុមចោរប្លន់ក៏មិនអាចធ្វើសកម្មភាពបានសម្រេចក៏នាំ គ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់តែម្ដង ។
ក្រោយពេល កើតហេតុកម្លាំងកង រាជអាវុធហត្ថខណ្ឌចំកាមនបានចុះមកអន្ដរាគមន៍នៅកន្លែងកើតហេតុនិង ឱ្យ ជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ សិនចាំស្អែកព្រឹកចាំមកដាក់ពាក្យបណ្ដឹង ឱ្យសមត្ថចិក្ចស្រាវជ្រាវរកមុខសញ្ញា ក្រុមចោរប្លន់ខាងលើនេះ ៕