បាត់ដំបង ៖ ក្មេងប្រុសម្នាក់ អាយុ៤ឆ្នាំម្នាក់ បានចុះលេងទឹកស្រះក្នុងវត្ត បានលង់ស្លាប់ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងស្រះលោកក្នុងវត្ត ស្ថិតក្នុងភូមិរលួសឃុំ.ស្រុកមោងឬស្សី ខណៈឪពុកម្តាយ មកលេងផ្ទះយាយ និងកំពុងជួបជុំបងប្អូន ហើយភ្លេចខ្លួនមភ្លែត ស្រាប់កូនបានស្លាប់ទៅហើយ ។
ក្មេងប្រុសរងគ្រោះឈ្មោះ រ៉ាន់ ពុទ្ធា អាយុ៤ឆ្នាំ មានឪពុកឈ្មោះ រ៉ាន់ អាយុ២៨ឆ្នាំ និងម្តាយឈ្មោះ កុក ភាព អាយុ២៨ឆ្នាំ មុខរបរ ធ្វើស្រែ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕