ខេត្តព្រៃវែង ៖ រឿងអាស្រូវពុករលួយមួយទើបនឹងបានធ្លាយចេញសើៗ ពីបញ្ជាការដ្ឋាន តំបន់ ប្រតិបត្តិការសឹករង ខេត្តព្រៃវែងដែលមានលោកមឿន សាម៉ន ជាមេបញ្ជាការនោះ។
តាមប្រភពពីមន្ត្រីយោធាម្នាក់បានទំលាយឲ្យដឹងថា អង្គភាពខាងលើបានកើតមាននៅ រឿងអំពើពុករលួយដុះស្នឹមពីសម័យមេបញ្ជាការទៅសម័យមេបញ្ជាការមួយ ដោយពុំមាន ការកែប្រែទេ រហូតដល់ពេលបច្ចុប្បន្ន ខណៈពេលដែលរាជរដ្ឋាភិបាលបានធ្វើកំណែ ទម្រង់លុបបំបាត់អំពើពុករលួយនៅគ្រប់រូបភាពនោះ ប៉ុន្តែសម្រាប់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករង ខេត្តព្រៃវែង គឺនៅតែមានអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដដែល ប្រាក់គ្រប់ជំពូក នឹងប្រេងឥនន្ធៈរួមនឹងសម្ភារៈមួយចំនួនរបស់អង្គភាពត្រូវបានលោកមេបញ្ជាការ មឿន សាម៉ន និងបក្ខពួកជំនិតបានរួមដៃគ្នាកឹបកេងនឹងយកធ្វើជារបស់ផ្ទាល់ខ្លួន។ក្រៅពីនោះរាល់ការតំឡើងឋន្តនរស័ក្តិ ក៏ត្រូវបានគេទាមទារប្រាក់ពីមន្ត្រីក្រោមឱវាទម្នាក់យ៉ាង ច្រើនសន្ធឹកសន្ធាប់។ មិនត្រឹមតែប៉ុណ្ណោះលោកមេបញ្ជាការបានបណ្តែតបណ្តោយឲ្យមន្ត្រីយោធាក្រោមឱវាទយ៉ាងតិច២០នាក់ មិនចូលបំរើការងារ ដោយទៅរកស៊ីនៅតំបន់ឆ្ងាយ ចំណែកប្រាក់ខែរបស់មន្ត្រី យោធាដែលមិនបានចូលបំរើការងារគឺបានធ្លាក់ចូលកណ្តាប់ដៃលោកមេបញ្ជាការនិងបក្ខពួករបស់គាត់។
ដោយមានបញ្ហាបែបនេះមន្ត្រីយោធាថ្នាក់តូចមួយចំនួនបានកើតនៅការខឹងសំបានិងសម្តែងនូវការមិនពេញចិត្តចំពោះលោកមេបញ្ជាការយ៉ាងខ្លាំង ប៉ុន្តែសម្រាប់ពួកគាតជាមន្ត្រី យោធាថ្នាក់តូចមិនហ៊ានប្រឆាំងតវ៉ាទេ បានតែត្រឹមខឹងនិងមិនពេញចិត្ត៕