ភ្នំពេញ: នៅវេលាម៉ោងជាង ១១ ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ កម្មកររោងចក្រ ហ៊ុយចៀន សម្រេចចិត្តបិទផ្លូវជាតិ១ ដើម្បីតវ៉ាទាមទារ ឲ្យថៅកែរោងចក្រ គោរពតាមការសន្យា។ កន្លងមក ភាគីរោងចក្រ បានសន្យាហើយ តែមកដល់ពេលនេះ មិនព្រមគោរពតាមពាក្យសន្យា។ កម្មករស្នើឲ្យរដ្ឋាភិបាល ប្រើប្រាស់ថវិកាជាតិ ដើម្បីដោះស្រាយអតីតភាព ការងាររបស់ពួកគាត់៕