ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » តូចចិត្ត​ជីវភាព​ខ្វះខាត​ស្ត្រី​ម្នាក់​លេបថ្នាំ សម្លាប់ខ្លួន

តូចចិត្ត​ជីវភាព​ខ្វះខាត​ស្ត្រី​ម្នាក់​លេបថ្នាំ សម្លាប់ខ្លួន

​កណ្តាល​៖ ស្ត្រី​ម្នាក់​បានគិត​ខ្លី​បាន​លួច​ផឹកថ្នាំ​បាញ់​ស្រូវ សម្លាប់ខ្លួន​ចោល​ប្តី និង​កូន​ឲ្យ​នៅ​កំព្រា ព្រោះតែ​ជីវភាព​ក្រីក្រ និង​ជំពាក់​ប្រាក់​គេ​ច្រើន​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២ រសៀល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ភូមិ​ទួល​ដូន​គាំ ឃុំ​កំពង់​កុង ស្រុក​កោះធំ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ផឹកថ្នាំ​ពុល សម្លាប់ខ្លួន មានឈ្មោះ អាត់ សុខលី អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ខាងលើ មុខរ​បរជាកសិករ មាន​ប្តី​ឈ្មោះ ថុង ធូ អាយុ​៤៣​ឆ្នាំ មានកូន​៤​នាក់ ស្រី​២​នាក់​។​

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ទឺ​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ក្រោយពី​ហូបបាយ​រួចហើយ ប្តី​បាន​ចុះទៅ​ដើរលេង ផ្ទះ​បងប្អូន​ជិតខាង​។ ប្រពន្ធ​នៅផ្ទះ ក៍បាន​ផឹក​ថ្នាំពុល សម្រាប់​បាញ់​ស្រូវ ប្រភេទ​ស៊ិ​ឌី អស់​១​ដប រួច​ចុះមក​ពីលើផ្ទះ ក៍ដួល ពេលនោះ​ប្តី​មកដល់ ជនរងគ្រោះ (​សព​) បាន​ផ្តាំផ្ញើ​ប្តី ឲ្យ​មើល​កូនចៅ​ផង​។

​ពេលនោះ ប្តី​បាន​សួរនាំ​ដឹង​រឿងហេតុ ក៍បាន​ដឹក​ប្រពន្ធ យកទៅ​សង្គ្រោះ នៅ​ពេទ្យ​បង្អែក ស្រុក​កោះធំ ។ ប៉ុន្តែ​សង្គ្រោះ​ពុំបាន ក៏​ស្លាប់​នៅ​រសៀល ថ្ងៃ​ដដែល​។

​តាម​ការស្រាវជ្រាវ ជនរងគ្រោះ មាន​វិបត្តិ​ក្នុង​គ្រួសារ​ក្រីក្រ ហើយ​ជំពាក់​ប្រាក់​គេ​ជាច្រើន ទាំង​ឥណទាន និង​ប្រជាពលរដ្ឋ​ដូចគ្នា​។ ក្រោយពី​កើតហេតុ នគរបាល​ស្រុក និង​ប៉ុស្ដិ៍ បាន​ចុះទៅពិនិត្យ​សព ហើយ​បាន​អះអាងថា ការស្លាប់​របស់​ស្ត្រី​ខាងលើ មិនមាន​ពាក់ព័ន្ធ​ក្នុងករណី​អ្វី​ផ្សេង​ទេ​៕d

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya