កណ្តាល ៖ កាលពីថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលរវាងម៉ូតូនឹងរថយន្តដែលបង្កឡើងដោយម៉ូតូ១គ្រឿងម៉ាក ហុងដា MFX 125 ពណ៌ក្រហមលាយខ្មៅគ្មានស្លាកលេខ បើកបរដោយឈ្មោះ ឈឿន ឡុង ភេទប្រុស អាយុ20ឆ្នាំ មានទីលំនៅភូមិក្រោម
ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ដំបូងឃើញជនរងគ្រោះធ្វើដំណើរតាមម៉ូតូពីជើងទៅត្បូងតាមផ្លូវ លេខ៦អា(ដោយបើកបរបញ្ច្រាស
ទិស) ។ លុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានជិះជ្រុលទៅបុកជាមួយរថយន្ត១ គ្រឿង មិនស្កាល់ម៉ាកធ្វើដំណើរពីត្បូងទៅជើងបណ្ដាលអោយបែកក្បាលធ្លាយខួរ ស្លាប់នៅកន្លែងកើតហេតុភ្លាមៗតែម្តង ។ ចំណែកអ្នកបើកបររថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ៕
» ព័ត៌មានជាតិ » ម៉ូតូបុកឡាន បោកក្បាលធ្លាយខួរស្លាប់