ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ចាប់​អ្នកប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ម្នាក់​តាម​ដីការ​តុលាការខេត្ត​ ​

ចាប់​អ្នកប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ម្នាក់​តាម​ដីការ​តុលាការខេត្ត​ ​

ខេត្តកំពង់ឆ្នាំង​៖​អ្នក​ចែកចាយ​ដ៏​សកម្ម​និង​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល ក្រុង​កំពង់ឆ្នាំង ធ្វើការ​ព​ទ្ធ័​ចាប់ខ្លួនបាន​ក្នុង​លំនៅដ្ឋាន​តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​របស់​តុលាការខេត្ត កាលពី​វេលា​ម៉ោង​៩​និង​២៥​នាទី​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នៅក្នុង​ភូមិ​ឃ្លាំងប្រាក់​សង្កាត់​ប្អេ​រ​ក្រុង​កំពង់ឆ្នាំង​។​
​    ​លោក​ញ៉ោ​ក​ប៊ុន​ធី​អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​ជនល្មើស​ខាងលើនេះ​ឈ្មោះ​យ៉ង​សាវុធ​អាយុ​២៩​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃ្លាំងប្រាក់​សង្កាត់​ប្អេ​រ​ជា​មុខសញ្ញា​ប្រើប្រាស់​និង​ចែក​​ចាយ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​។​លោក​បាន​បន្តថា​ការចាប់ខ្លួន​នេះ​គឺ​អនុវត្តន៍​​តាម​ដីការ​ចាប់ខ្លួន​លេខ​១១៤​ចុះ​ធ្ងៃ​ទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៤​របស់លោក​ញូ​ង​ច​ន្ធី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។​
​    ​នៅក្នុង​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​បានអោយដឹងថា​ជនល្មើស​ខាងលើនេះ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​កោះហៅ​អោយចូល​ខ្លួន​ឆ្លើយបំភ្លឺ​ទាក់ទង​និង​ជនល្មើស​ឈ្មោះ​ហេង​និ​វិត​អាយុ​២២​ឆ្នាំ​ជា​អ្នករត់ម៉ូតូឌុប​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៤​ពីបទ​រក្សាទុក​ដឹកជញ្ជូន​សារធាតុ​ញៀន​ខុសច្បាប់​បាន​ឆ្លើយថា​បាន​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ​យ៉ង​សាវុធ​តែ​ឈ្មោះ​​នេះ​តុលា​ការកោះហៅ​មិន​ចូលខ្លួន​ជាច្រើនលើក ទើបត្រូវ​លោក​ចៅក្រម​ស៊ើបសួរ​ចេញ​ដិ​ការបង្គាប់​អោយ​ចាប់ខ្លួន​។​
​    ​ជនល្មើស​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​កំពង់ឆ្នាំង​បញ្ជូន​ខ្លួន​តាម​ដីកា​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ពៅ សុខ​ហ៊ាន​DSC00957
​    ​    ​

​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya