ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ព្រះសង្ឃ​វត្ត​នាគ​វ​ន្ត័​ដេញ​វាយ​គ្នា​បែកក្បាល​

ព្រះសង្ឃ​វត្ត​នាគ​វ​ន្ត័​ដេញ​វាយ​គ្នា​បែកក្បាល​

​ភ្នំពេញ​៖ ព្រះសង្ឃ​ពីរ​អង្គ​វាយ​គ្នា​ក្នុង​វិហារ​ខណៈ​ព្រះចៅអធិការ​វត្ត​កំពុង ប្រជុំគ្នា​រឿង​ដក​ព្រះសង្ឃ​នាម​ឡុង ឆេង​ហ៊ី ករណី​ព្រះសង្ឃ​វាយ​គ្នា​នេះ​កើតឡើង​កាលពី​ម៉ោងជាង​៦​ល្ងាច ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅលើ​ព្រះវិហារ ក្នុង​វត្ត​នាគ​វ​ន្ត័ ។​

​ទំនាស់​ដែល​កើតឡើង​រវាង​លោកសង្ឃ​និង​លោកសង្ឃ​វាយ​គ្នា​បណ្តាលអោយ​របួសស្នាម បង្កឡើង​ដោយ​លោកសង្ឃ កែវ សុ​ម៉ាលី សកម្មជន​សង្ឃ​ឯករាជ្យ វាយ​ទៅលើ​សង្ឃ​មួយអង្គ​ទៀត​ដែល​ស្នាក់​នៅក្នុង​កុដិ​លេខ​៦ ជាមួយគ្នា​បណ្តាលអោយរ​ងរ​បួស​បែក​ព្រះ​កេស​។ សង្ឃ​រងគ្រោះ​មាន​ព្រះនាម​ឡុង ឆេង​ហ៊ី អាយុ ២៩​វស្សារ ស្នាក់នៅ​កុ​ដ​កើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច​ប្រាប់ថា ក្នុងពេល​ព្រះចៅអធិការ​វត្ត កំពុង​ប្រជុំ​ជាមួយ​ព្រះសង្ឃ​ទាំងអស់​នៅក្នុង​វត្ត ក៏មាន​ព្រះសង្ឃ​មួយអង្គ​ព្រះនាម កែវ សុ​ម៉ាលី ហាមឃាត់​មិន​ឲ្យ​និស្សិត​ដែល​ស្នាក់​នៅក្នុង​វត្ត​ថតរូប​នោះទេ ភ្លាមនោះ ព្រះសង្ឃ​មួយអង្គ​ព្រះនាម កែវ សុ​ម៉ាលី ក៏បាន​យក​សឺ​មី​ដែល​នៅ​ក្នុងនោះ​មាន​ដាក់​កាមេរ៉ា​ផង​នោះ​លោត​មក​ទាត់ យកមក​វាយ​ព្រះ​កេស​ព្រះសង្ឃ​ព្រះនាម​ឡុង ឆេង​ហ៊ី បណ្តាល​ឲ្យ​បែក​ហូរឈាម ភ្លាមនោះ​ក៏ត្រូវ​បាន​ក្រុមនិស្សិត និង​ព្រះសង្ឃ​ចូលទៅ​ជួប​បំបែក​គ្នា ហើយ​ព្រះចៅអធិការ​វត្ត​ក៏បាន​បិទ​អង្គប្រជុំ ។​
​បច្ចុប្បន្ន​ព្រះសង្ឃ​រងរ​បួស កំពុង​ដាក់ពាក្យ​បណ្តឹង​ទៅ​សម​ត្ត​កិច្ច​បាន​ចុះ​សួន​នាំ​ព្រះសង្ឃ​នៅ​វត្ត នាគ​វ័​ន្ត​នៅ​កុដិ​លេខ​៦ បន្ទាប់ពី​វាយតប់​គ្នា​ជាមួយ​ព្រះសង្ឃ​មួយអង្គ​បែក​ព្រះ​កេស​៕

IMG_4294

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya